ក្រូច​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម​បាន​យ៉ាង​ឡូយ​

ក្រូច​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម​បាន​យ៉ាង​ឡូយ​

​ក្រូច​គឺជា​ប្រភព​នៃ​វីតាមីន C ដ៏​អស្ចារ្យ ហើយក៏​មាន​សារៈសំខាន់​សម្រាប់​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ដែរ​។ វា​ក៏​អាច​ការពារ​កោសិកា និង​ថែរក្សា​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​នៅ​សុខភាព​ល្អ​ដែរ​។ ក្រូច​មាន​ម៉ូលេគុល​ខ្លាំង​មួយ​ឈ្មោះថា Flavonoids ដែល​ហៅថា Hesperidin ហើយ​វា​អាច​មាន​នៅ​ផ្នែក​រឹង​របស់​ក្រូច​។ តាម​ការស្រាវជ្រាវ​ដែល​ធ្វើ​លើ​សត្វ​បានឱ្យដឹងថា Hesperidin អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម​បាន​។

ជីវជាតិ​របស់​ក្រូច​មាន​
•​    ​ស្ករ​៖ ១៧,២​ក្រាម​
•​    ​កាបូ​អ៊ី​ដ្រាត​៖ ២១,៦​ក្រាម​
•​    ​កូ​ឡេ​ស្តេ​រ៉ុល​៖ ០​មី​លី​ក្រាម​
•​    ​កា​ឡូរី ៨៦
•​    ​ប្រូតេអ៊ីន ១,៧​ក្រាម​
•​    ​ជាតិ​សរសៃ ៤,៤​ក្រាម​
•​    ​សូ​ដ្យូ​ម ០​មី​លី​ក្រាម​
•​    ​ខ្លាញ់​៖ ០,២​ក្រាម​

គ្រឿ​ផ្សំ​
•​    ​ខ្ទឹមស​ម៉ត់ ១​ស្លាបព្រា​បាយ​
•​    ​ប្រេង​អូ​លីវ ១​ស្លាបព្រា​បាយ​
•​    ​ម្រេចខ្មៅ​កន្លះ​ស្លាបព្រា​បាយ​
•​    ​អំបិល​គ្រាប់​ធំ មួយ​ភាគ​បួន ស្លាបព្រា​បាយ​
•​    ​ក្រូច​មួយ​ផ្លែ​
•​    ​ប៉េងប៉ោះ​ក្រហម​កន្លេះ​ផ្លែ​
•​    ​ខ្ទឹមបារាំង​ក្រហម​មួយ​ចំណិត​
•​    ​ផ្លែ​បឺ​កន្លះ​ផ្លែ​

របៀប​ធ្វើ​
ដាក់​ខ្ទឹមស ប្រេង​អូ​លីវ ម្រេច​ខ្មៅ និង​អំបិល​នៅក្នុង​ចាំ​គោម​ធំ​មួយ​។ ច្របាច់​ក្រូច​ចូល​។ បន្ទាប់មក​ដាក់​សាច់​ក្រូច​ចូល ប៉េង​ប៉ោះ ខ្ទឹម​ស និង​ផ្លែ​បឺ ហើយ​លាយ​វា​ឱ្យ​សប់​ល្អ​។ អ្នក​អាច​ញ៉ាំ​ភេសជ្ជៈ​នេះ​នៅ​ពេល​ព្រឹក ជា​ពិ​សស​ពេល​ពោះ​ទទេ​៕
 

ប្រែសម្រួល​៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។