ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តពោធិ៍សាត់​ ៖​ បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់​​ ​ខ​ណៈ​​ពេល​​ជិះ​ម៉ូតូ​​ចេញ​​ពី​ហូប​ការ​គេ​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ​ខែមករា​ ឆ្នាំ​២០១៦​​ នៅ​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​ត្រង់​ចំណុច​ភូមិ​ស្វាយ​អាត់​ សង្កាត់​ស្វាយ​អាត់​ ក្រុង​ពោធិ៍សាត់​​ ។

​តាម​សាក្សី​​ឃើញ​ហេតុការណ៍​បាន​​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ ពណ៌ស ​ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1D​-2716 ​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​​បើក​ក្នុង​ល្បឿន​បុក​ពីក្រោយ​​​ពេញ​ទំ​ហ៊ឹង​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​រថយន្ត​បាន​បន្តដំណើរ​ទៅ​មុខ​ទៀត​បាត់​ស្រមោល​ ដោយ​បន្សល់​ទុក​កញ្ចក់​ខាងស្ដាំ​ដាច់​ធ្លាក់​នៅ​​កន្លែង​កើត​ហេតុ ។​

​​សព​ជន​រង​គ្រោះ​​សមត្ថកិច្ច​​​ប្រគល់​​​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បង្ក​គ្រោះថ្នាក់​សមត្ថកិច្ច​បាន​និង​​កំពុង​សហការ​គ្នា​ដើម្បី​តាម​រក​ឲ្យ​មក​ទទួលខុសត្រូវ​ក្នុង​ហេតុការណ៍​នេះ​ ៕