ឆេះរថយន្តក្រុង នៅភាគពាយព្យ ប្រទេសចិន ស្លាប់១៨ និងរបួស៣២នាក់

យិនឈួន៖ នៅក្រុងយិនឈួន ភាគពាយព្យ តំបន់ស្វ័យយ័ត នីងស៊ី ប្រទេសចិន មានករណីឆេះរថយន្តក្រុងបណ្តាលឲ្យស្លាប់អ្នកដំណើរចំនួន១៨នាក់ និងរបួស៣២នាក់ កាលពីថ្ងៃសៅរ៍ កន្លងមកនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ថា បុរសចំណាស់វ័យ៥៩ឆ្នាំដែល ជាជនរងគ្រោះរាងកាយរបស់ គាត់ត្រូវឆ្លើងឆេះ ៩៨ភាគរយ នេះបើតាម ការឲ្យដឹងពី គណៈកម្មាធិកាផែនការគ្រួសារ និងសុខភាពចិន បានបញ្ជាក់ថាដូច្នេះ ។

គណៈកម្មាធិការខាងលើ បានបន្តថា ក្រៅពីនេះមាន អ្នករបួសចំនួន ៣២នាក់ កំពុងត្រូវបានសម្រាក ព្យាបាលនៅរដ្ឋធានី នីងស៊ី ដែលពួកគេស្ថិត ក្នុងស្ថានភាពធម្មតានៅឡើយ៕