កម្រង​វីដេអូ​អនុស្សាវរីយ៍​ពពោះ​របស់​ភរិយា លោក ជា វណ្ណា​រិ​ទ្ធ

Doliprane TVC

នៅ​ប៉ុន្មាន​នាទី​មុននេះ លោក ជា វណ្ណា​រិ​ទ្ធ ដែលជា​ពិធីករ​ដ៏​ឆ្នើម​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន បានធ្វើការ​បង្ហោះ​នូវ​វីដេអូ​ឃ្លី​ប​ថ្មី​មួយ​មាន​រយៈពេល ២៤ នាទី និង ១២ វិនាទី ដែល​បង្ហាញ​ពី​សកម្មភាព​ពពោះ​របស់​ភរិយា​លោក តាំងពី​ពេល​ចាប់ផ្តើម​មាន​ផ្ទៃពោះ រហូត​ដល់ពេល​សម្រាល​កូន ។ លោក ជា វណ្ណា​រិ​ទ្ធ បានបញ្ជាក់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់លោក​ថា លោក​បាន​ចំណាយ​ពេលធ្វើ​វីដេអូ​នេះ​អស់​រយៈពេល​ប្រហែល​ជាជាង​មួយឆ្នាំ​មកហើយ ដែល​ខ្សែ​វីដេអូ​មាន​រយៈពេល​ត្រឹម ២៤ នាទី​នេះ គឺជា​កម្រង​អនុស្សាវរីយ៍​មួយ​និយាយ​ពី​សកម្មភាព​នៃ​ការតាមដាន​ផ្ទៃពោះ ភាព​រំភើប រីករាយ មិន​ស្រួលខ្លួន និង សកម្មភាព​ផ្សេងៗ ​ទៀត​របស់​ភរិយា​របស់លោក ដោយ​លោក​បាន​រៀបរាប់​យ៉ាង​លម្អិត តាំងពី​ថ្ងៃទី​មួយ​ដែល​ភរិយា​របស់លោក​ចាប់ផ្តើម​មាន​ផ្ទៃពោះ រហូតដល់​គ្រប់​ខែ​សម្រាល ថា​មាន​ផលវិបាក​អ្វីខ្លះ ។

កម្រង​វីដេអូ​អនុស្សាវរីយ៍​ពពោះ​របស់​ភរិយា លោក ជា វណ្ណា​រិ​ទ្ធ

លោក​បាន​បន្ត​ឱ្យដឹងទៀតថា បន្ទាប់ពី​មើល​វីដេអូ​នេះ​ចប់ ប្រិយមិត្ត​ប្រហែលជា​អាចយ​ល់ពី​អារម្មណ៍​ស្ត្រី​ទូទៅ​ដែល​សុខចិត្ត​លំបាក និង តស៊ូ​គ្រប់យ៉ាង​ដើម្បី​ជីវិត​ថ្មី​មួយទៀត​មក​រស់នៅ​ជាមួយ​លើ​ភពផែនដី​នេះ ។ ​នេះ​ជា​ទឹកចិត្ត​ដ៏​មក្រ​មួយ​របស់​បុរស​ជា​ប្តី​ម្នាក់​ដែល​លោក ជា វណ្ណា​រិ​ទ្ធ មាន​ចំពោះ​ភរិយា ទោះបីថា​លោក​មិនអាច​ចែករំលែក​ការឈឺ​ចាប់ពី​ប្រពន្ធ​បាន​ក៏ដោយ ប៉ុន្តែ​លោក​ក៏​តែងតែ​នៅក្បែរ ចាំ​ផ្តល់​កម្លាំងចិត្ត និង ផ្តល់​ភាពកក់ក្តៅ​គ្រប់ពេលវេលា​ដល់​ភរិយា ព្រមទាំង​កូន​របស់លោក​ដែរ ។

កម្រង​វីដេអូ​អនុស្សាវរីយ៍​ពពោះ​របស់​ភរិយា លោក ជា វណ្ណា​រិ​ទ្ធ

គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ភរិយា​របស់លោក​សម្រាល រហូតមកដល់​ពេលនេះ កូនប្រុស​របស់លោក​ដែលមាន​ឈ្មោះ ជា ប្រសិទ្ធ​រិ​ទ្ធ គឺមាន​អាយុ ៤ ខែ ហើយ រីឯ​សុខភាព​កូន​របស់លោក​ក៏​ល្អ​ដែរ ។​ ចង់ដឹងថា​វីដេអូ​កម្រង​អនុស្សាវរីយ៍​ពី​សុខទុក្ខ​របស់​ប្រពន្ធ​លោក ជា វណ្ណា​រិ​ទ្ធ ពេល​ចាប់ផ្តើម​ពពោះ​រហូតដល់​សម្រាល​យ៉ាងណា​នោះ សូម​ទស្សនា​ដូចតទៅ​៖ សាកល​