ហេតុ​អ្វី​បាន​ជា​ វឌ្ឍនាកា​ ថើប​ដៃ​ ក្រោយ​​ស៊ុត​បាល់​ចូល​ទី​?

ហេតុ​អ្វី​បាន​ជា​ វឌ្ឍនាកា​ ថើប​ដៃ​ ក្រោយ​​ស៊ុត​បាល់​ចូល​ទី​?

តារា​ឆ្នើម​វ័យ​២១​ឆ្នាំ​ ចាន់​ វឌ្ឍនាកា​ ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ថា រូប​គេ​តែង​តែ​ថើប​ដៃ​ស្តាំ​របស់​ខ្លួន​​ដើម្បី​អបអរ​សាទរ​ បន្ទាប់​ពី​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​របស់​ដៃ​គូ​ប្រកួត។ តើ​នៅ​លើ​ដៃ​របស់​កីឡាករ​រូប​នេះ​មាន​អ្វី​ទើប​បាន​ជា​រូប​គេ​ថើប​ដូច្នេះ?

 

ហេតុ​អ្វី​បាន​ជា​ វឌ្ឍនាកា​ ថើប​ដៃ​ ក្រោយ​​ស៊ុត​បាល់​ចូល​ទី​?ចាន់ វឌ្ឍនាកា ថើប​ដៃ

 

ជាក់​ស្តែង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​ក្រុម​ K-Cement Cambodian All Stars បាន​យក​ឈ្នះ​ក្រុម​ SCG Muangthong United ៤-៣ កាល​ពី​ថ្ងៃ​សៅរ៍​​កន្លង​ទៅ​នេះ​ ចាន់ វឌ្ឍនាកា​ បាន​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ ហើយ​បាន​រត់​អបអរ​សាទរ​ដោយ​បាន​ថើប​ដៃ​របស់​គេ​ ស្រប​ពេល​ដែល​ទទួល​បាន​ស្វាគមន៍​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់។

 

តាម​ពិត​នៅ​លើ​ដៃ​ផ្នែក​ខាង​ក្នុង​គឺ​មាន​រូប​សាក់​មួយ​ដែល​សរសេរ​អក្សរ​ថា​ «គុណ​មាតាបិតា» ដូច្នេះ​មាន​ន័យ​ថា រូប​គេ​រំលឹក​​ដល់​គុណ​របស់​ឪពុក​ម្តាយ​របស់​ខ្លួន​​ដែល​​ជា​អ្នក​មាន​គុណ។ ម្យ៉ាង​ទៀត​ក៏​អាច​និយាយ​ថា ការ​រត់​ថើប​ដៃ​នេះ​ក៏​ជា​ស្តាយល៍​ផ្ទាល់​ខ្លួន​របស់​គេ​មួយ​ដែរ​ដើម្បី​អបអរ​គ្រាប់​បាល់​ដែល​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី។

ហេតុ​អ្វី​បាន​ជា​ វឌ្ឍនាកា​ ថើប​ដៃ​ ក្រោយ​​ស៊ុត​បាល់​ចូល​ទី​?សាក់​លើ​ដៃ​ស្តាំ​របស់​ ចាន់ វឌ្ឍនាកា «គុណ​មាតាបិតា»

 

ហេតុ​អ្វី​បាន​ជា​ វឌ្ឍនាកា​ ថើប​ដៃ​ ក្រោយ​​ស៊ុត​បាល់​ចូល​ទី​?

 

អត្ថបទ៖ ជាន ចាន់រ៉ា​