សិស្សស្រីម្នាក់ ទះកំផ្លៀង សិស្សស្រីម្នាក់ទៀត ជាង ២០កំផ្លៀង កំពុងល្បីពេញអ៊ីនធឺណេត (មានវីដេអូ)

ចិន៖ វីដេអូសិស្សស្រី នៃវិទ្យាល័យមួយកន្លែង ក្នុងខេត្ត Shandong ប្រទេសចិន បានឈរទះកំផ្លៀង សិស្សស្រីម្នាក់ទៀត ជាង២០កំផ្លៀង កាលពីអាទិត្យមុននេះ កំពុងតែល្បីលើអ៉ីនធឺណេត។

សិស្សស្រីម្នាក់ ទះកំផ្លៀង សិស្សស្រីម្នាក់ទៀត ជាង ២០កំផ្លៀង កំពុងល្បីពេញអ៊ីនធឺណេត (មានវីដេអូ)
សកម្មភាព ពេលកំពុងតែទះតប់ ក្មេងស្រីរងគ្រោះ

បើយោងតាមឃ្លីបវីដេអូខាងក្រោមបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅក្នុងបរិវេណ សាលារៀនមួយកន្លែងក្នុងប្រទេសចិន។ សិស្សស្រីបង្កហេតុ​ បានទះសិស្សស្រីរងគ្រោះ ចំនួន២៥កំផ្លៀង ក្នុងរយៈពេលមិនដល់២នាទី។ ក្នុងពេលនោះ សិស្សស្រីបង្កហេតុ បានបញ្ចេញអាការៈខឹងសម្បារយ៉ាងខ្លាំង និងស្រែកដាក់សិស្សស្រី រងគ្រោះ ខណៈដែលសិស្សប្រុសៗ មួយក្រុមកំពុងតែឈរមើលជិតនោះ និងនាំគ្នាសើច ដោយមិនជួយសិស្សស្រីរងគ្រោះនោះឡើយ ដែលពិតជារឿងមួយគួរឲ្យហួសចិត្តតែម្តង។ ចំណែកសិស្សស្រីរងគ្រោះ បានត្រឹមតែឈរឱនក្បាលចុះក្រោម មិនហ៊ានតដៃ និងមិននិយាយអ្វីទាំងអស់។

យ៉ាងណាមិញ បើទោះមានមានក្រុមសិស្សស្រីមួយក្រុមទៀត បានចូលមកជួយសម្រុះសម្រួល តែហាក់ដូចជាមិន​បានផលអ្វីឡើយ។ តាមការសន្និដ្ឋាន ដើមហេតុដំបូង ទំនងជាសិស្សស្រីរងគ្រោះ បានធ្វើឲ្យសិស្សស្រីបង្កហេតុនោះ ខឹងនឹងរឿងអ្វីមួយ ហើយនៅថ្ងៃបន្ទាប់ ជួបគ្នា សិស្សស្រីបង្កហេតុ ក៏ធ្វើការសងសឹកបែបនេះ។ តែទោះជាយ៉ាងនេះក្តី ប៉ូលិសក៏កំពុងតែធ្វើការស៊ើបអង្កេតរឿងនេះផងដែរ៕

សូមទស្សនាឃ្លីបវីដេអូខាងក្រោម៖

សិស្សស្រីម្នាក់ ទះកំផ្លៀង សិស្សស្រីម្នាក់ទៀត ជាង ២០កំផ្លៀង កំពុងល្បីពេញអ៊ីនធឺណេត (មានវីដេអូ)

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត