ពិធីបិទ ការប្រកួតកីឡា វាយសី ដណ្ដើមពានរង្វាន់ ៧មករា លើកទី១៦ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ពិធីបិទការប្រកួតកីឡា វាយសី ដណ្ដើមពានរង្វាន់ ៧មករា លើកទី១៦ បានប្រារព្វធ្វើឡើង នៅខេត្ត ព្រះសីហនុ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបានធ្វើការប្រកួត អស់រយៈពេល ២ថ្ងៃ យ៉ាងស្វិតស្វាញ ពីសំណាក់កីឡាករ មកពីបណ្តាខេត្ត និងក្លឹបនានារួចមក ។ អញ្ជើញចូលរួមក្នុង ពិធីនេះមាន លោកឧត្តមសេនីឯក លី កុសល  ប្រធានសម្ព័ន្ធកីឡា វាយសីកម្ពុជា លោកឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក មេបញ្ជាការ ទីបញ្ជាការជួមុខនៃ គណៈកម្មការជាតិសន្ដិសុខ លំហសមុទ្រ ប្រធានសមាគមកីឡា វាយសីកម្ពជា ខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោក សួស កាណាន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភាជាតិ លោកស្រី ហៀក  ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ។

យោងតាមរបាយ ការណ៍របស់គណៈកម្មការបច្ចេកទេសរៀបចំ ការប្រកួតបានអោយដឹងថា ៖ ក្លឹបនិងសមាគម ទទួលបាន មេដាយ មាស ប្រាក់ និង សំរិទ្ធ រួមមានខេត្តកំពង់ឆ្នាំងទទួលបាន មាស៦ ប្រាក់៤ សំរិទ្ធ៤, ខេត្តរតនះគីរី ប្រាក់២,  ក្លឹបព្រះខ័នរាជ ប្រាក់២ សំរឹទ្ធ២, ក្លឹបមុនីឋាបនា មាស២, ខេត្តព្រះសីហនុ មាស៣ ប្រាក់២ សំរិទ្ធ៦, ក្លឹបត្រពាំងស្រែ មាស២,  ខេត្តកោះកុង ប្រាក់៤ សំរឹទ្ធ៤,  ខេត្តស្វាយរៀង សំរឹទ្ធ៤, ខេត្តមណ្ឌលគីរី មាស៦ ខេត្តកំពង់ចាម ប្រាក់២គ្រឿង។ ថ្លែងក្នុងពិធីបិទកីឡាវាយសីនេះលោកឧត្តមនាវីឯក ទៀ សុខា ក៏បានធ្វើការផ្តាំផ្ញើថា សូមបងៗ និងប្អូនៗទាំងអស់ត្រូវចូលរួមលេងកីឡាអោយបានច្រើនដើម្បីសុខភាពយើងផង និងដើម្បីចូលរួមធ្វើការ ប្រកួតនានាផងដែរ ដោយមិនត្រូវយកពេលទំនេរនេះទៅប្រព្រឹត្តអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើម ជាពិសេសគឺគ្រឿងញៀនជាដើម ត្រូវនាំគ្នាជៀសអោយឆ្ងាយ ។

លោកឧត្តមសេនីយ៍ឯក លី កុសល បានមានប្រសាសន៍ អោយដឹងថា ការប្រកូតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករា នេះជាលើកទី១៦ ហើយ ដែលសហព័ន្ធ កីឡាវាយសីកម្ពុជា ហើយការប្រកួតនេះបានរៀបចំធ្វើជារៀងរាលឆ្នាំ ដោយធ្វើការប្ដូវេន ពីខេត្តមួយទៅខេត្តមួយ ហើយការប្រកួតកីឡា វាយសីលើកទី១៧ ឆ្នាំ២០១៧ និងធ្វើនៅខេត្តកំពង់ឆ្នាំង ។

ចំពោះសប្បុរសជនដែលឧបត្ថម្ភ ដល់ការប្រកួតវាយសី នេះមាន៖ លោក ទៀ សុខា ក្នុងនាមប្រធានសមាគម កីឡាវាយសីខេត្តព្រះសីហនុ បានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ចំនួន ៦០០០ដុល្លា (ប្រាំមួយពាន់ដុល្លា) ។

ដោយឡែកលោកឧកញ៉ា ទៀ វិចិត្រ សប្បុរសជនក្នុងខេត្តព្រះសីហនុ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភដល់ជនចាស់ជរា មន្រ្តីរាជការ គ្រូបង្រៀន ក្មេងកំព្រារ សិស្ស និស្សិត ដែលមានជីវភាពទីទ័លក្រ ឬមានជំងឺជាដើម ក៏បានឧបត្ថម្ភក្នុងការប្រកួតនេះចំនួន ១០០០ (មួយពាន់ដុល្លា)ផងដែរ ។

ចំណែកលោកឧកញ៉ា ឯម សៀកឡន សប្បុរសជនរស់នៅក្នុងខេត្តកោះកុងក៏បានឧបត្ថម្ភថវិការចំនួន១០០០ (មួយពាន់ដុល្លា)ផងដែរ៕