ពិធីការិនី​ចិន​ថា ម៉ា ច័ន្ទបញ្ញា នឹង​អាច​​ជា Jay Chou របស់​​កម្ពុជា

ពិធីការិនី​ចិន​ថា ម៉ា ច័ន្ទបញ្ញា នឹង​អាច​​ជា Jay Chou របស់​​កម្ពុជា

តារា​ចម្រៀង​ និង​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ Original វ័យ​ក្មេង លោក ម៉ា ច័ន្ទបញ្ញា ត្រូវ​បាន ពិធីការិន​​ចិន​​ម្នាក់​វាយ​​តម្លៃ​ថា ទៅ​ថ្ងៃ​អនាគត លោក​នឹង​អាច​​ជាតារា​ល្បី​មួយ​រូប​នៅ​កម្ពុជា ដូច​ទៅ​នឹង Jay Chou ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​ចម្រៀង​ដ៏​ល្បី​របស់​តៃវ៉ាន់។ នេះ​បើ​តាម​ការ​អះអាង​របស់​សាមី​ខ្លួន។

 

 

ពិធីការិនី​ចិន​ថា ម៉ា ច័ន្ទបញ្ញា នឹង​អាច​​ជា Jay Chou របស់​​កម្ពុជា
 

ការ​ដែល​នាំ​ឲ្យ​មាន​ការ​សរសើរ​បែប​នេះ​គ្រា​ដែល​លោក ម៉ា ច័ន្ទបញ្ញា ទៅ​ចូល​រួម​ការ​សម្ដែង​កម្មវិធី​មួយ​នៅ​ប្រទេស​ចិន (2015 chin-Asian friendship concert) កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​អ្នក​ដែល​សរសើរ​​​នោះ គឺ​ពិធីករ ពិធី​ការិនី​នៃ​កម្មវិធី​នេះ​តែ​ម្ដង ក្រោយ​​ពួក​គេ​​បាន​​ឃើញ​ ពីស្នាដៃ​របស់ ​បញ្ញា មាន​លក្ខណៈ​ស្រដៀង​នឹង លោក Jay Chou តារា​ចម្រៀង​ល្បី​ឈ្មោះ របស់​តៃវ៉ាន់។
 

ពិធីការិនី​ចិន​ថា ម៉ា ច័ន្ទបញ្ញា នឹង​អាច​​ជា Jay Chou របស់​​កម្ពុជា

លោក ម៉ា ច័ន្ទបញ្ញា បាន​លើក​ឡើង​ថា លោក​ពិត​ជា​រំភើប​ខ្លាំង​ណាស់​នៅ​ពេល​ដែល​បាន​លឺ ការ​សរសើរ​​ដោយ​ផ្ទាល់​មាត់​បែប​នេះ ក្នុង​នោះ​ ឆ្លង​ការ​តាម​ដាន​កន្លង​មក  ឃើញ​ថា​​ចំណង់ចំណូលចិត្ត​របស់  Jay Chou និង​លោក ហាក់​មាន​និស្ស័យ​​ប្រហាក់ប្រហែល​គ្នា​ដែរ។ ទោះ​យ៉ាង​នេះ​ក្ដី តារា​រូប​នេះ​ បញ្ជាក់​ថា មិន​ហ៊ាន​​ប្រៀបធៀប​​ប្រជាប្រិយភាព​របស់​ខ្លួន​ជា​មួយ តារា​តៃវ៉ាន់​រូប​នេះ​ទេ។ “គេ​ល្បី និង​មាន​សមត្ថភាព​ណាស់ ខ្ញុំ​មិន​ហ៊ាន​ប្រៀប​ធៀប​ទេ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន គឺ​គ្រាន់​តែ​​នឹង​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​សិល្បៈ​ ក៏​ដួច​ជា​មុខមាត់​ប្រទេស​ជាតិប៉ុណ្ណោះ”។ ម៉ា ច័ន្ទ​បញ្ញា ថ្លែង។
 

លោក ម៉ា ច័ន្ទ​បញ្ហា គឺ​ជា​តារា​ចម្រៀង​ម្នាក់ ដែល​ចេះ​​និពន្ធ​បទ​ភ្លេងថ្មី និង​ទំនុក​ច្រៀង​​​ដោយ​ខ្លួន​ឯង។ បទ​ចម្រៀង​របស់​លោក​មាន​ការ​គាំទ្រ​ខ្លាំង ​លើ​បណ្ដាញ​សង្គម Facebook និង youtube ។ មក​ទល់​​បច្ចុប្បន្ន​តារា​​វ័យ ២៣ ឆ្នាំ​ម្នាក់​នេះ ផលិត​បទ​ចម្រៀង​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​ខ្លួន​បាន​ជាង​ជិត៥០បទ​មក​ហើយ ។ បទ​ចម្រៀង​​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​គាំទ្រ​ពី​មហាជន​មាន​ដូច​ជា បទ “មនុស្ស​ស្មោះ​ មិន​អស់​សង្ឃឹម” បទ “តំណក់​ភ្លៀង​សាយណ្ហ” បទ” Forever Alone”  និង​បទ”ឈ្មោះ​សាវា​តែ​មិន​ក្បត់”  ជា​ដើម៕
 

ពិធីការិនី​ចិន​ថា ម៉ា ច័ន្ទបញ្ញា នឹង​អាច​​ជា Jay Chou របស់​​កម្ពុជា

ពិធីការិនី​ចិន​ថា ម៉ា ច័ន្ទបញ្ញា នឹង​អាច​​ជា Jay Chou របស់​​កម្ពុជា
 

អត្ថបទ៖ ខុត សីហា