ឥណ្ឌូណេស៊ី​បិទ​វិបសាយ​ជាង​១០​ ក្រោយ​រង​ការ​វាយ​ប្រហារ​

ឥណ្ឌូណេស៊ី​បិទ​វិបសាយ​ជាង​១០​ ក្រោយ​រង​ការ​វាយ​ប្រហារ​

ឥណ្ឌូណេស៊ី​បាន​បិទ​​វិបសាយ​​ចំនួន​១១​ ​ក៏​ដូច​ជា​គណនី​បណ្ដាញ​សង្គម​មួយ​ចំនួនទៀត​​​​​ ក្រោយ​ពី​មាន​ករណី​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ និង​កាំភ្លើង​នៅ​​រដ្ឋ​ធានី​ចាកាតា​ថ្មីៗនេះ​។ ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ឲ្យ​ដឹង​ថា​គេ​បាន​រក​ឃើញ​គណនី​បណ្ដាញ​សង្គម​ ដែល​​​គាំទ្រ​ទៅ​លើ​សកម្មភាព​បំផ្ទុះ​គ្រាប់​បែក​ ដែល​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណ​ ៧​នាក់​​នោះ។

 

ឥណ្ឌូណេស៊ី​បិទ​វិបសាយ​ជាង​១០​ ក្រោយ​រង​ការ​វាយ​ប្រហារ​

 

ជា​មួយ​គ្នា​នេះ​លោក​ Ismail Cawidu ​មន្ត្រី​ទទួល​បន្ទុក​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​គមនាគមន៍​​ឥណ្ឌូណេស៊ី​​បាន​​ឲ្យ​ដឹង​ថា​ មាន​ការ​រិះគន់​ជា​ច្រើន​ជុំវិញ​បញ្ហា​ដែល​រដ្ឋ​ ជ្រៀត​ចូល​​​គ្រប់គ្រង​ទៅ​លើវិបសាយ​ ក៏​ដូច​ជា​គណនី​បណ្ដាញ​សង្គម​នានា​បែប​នេះ​។ យ៉ាង​ណា​ក្ដី ​​រដ្ឋាភិបាល​បាន​ផ្ដល់​ដំណឹង​រួច​ហើយ​ ទៅ​កាន់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នានា​ដូច​ជា​ Facebook, Twitter និង Telegram ​ស្ដីពី​ការ​បិទ​នៃ​គណនីទាំង​នោះ​។​

 

​លោក​ Cawidu ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​មូលហេតុ​ដែល​រដ្ឋ​ធ្វើ​បែប​នេះ​ គឺ​ព្រោះ​តែ​ដើម្បី​លុប​បំបាត់​ការ​ផ្សព្វផ្សាយ​ ក៏​ដូច​ជា​វិធី​នៃ​ការ​ទាក់ទង​គ្នា​របស់​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម​ដែ ល​គេ​ជឿ​​ថា​មាន​គ្នា​ប្រមាណ១០០០នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។​ មក​ទល់​ពេល​នេះ គេ​កំណត់​អត្តសញ្ញាណ​ជន​ដែល​វាយ​ប្រហារ​បាន​២នាក់​ហើយ ខណៈ​ប៉ូលិស​កំពុង​បន្ត​ស៊ើប​អង្កេត​រក​បណ្ដាញ​ក្រុម​នេះ នៅ​ទូទាំង​ប្រទេស៕

 

ចុចអាន៖ បុរស​វ័យ​៤២​ឆ្នាំ​មួយ​រូប​ ជាប់​គុក​១៥​ឆ្នាំ​ដោយសារ​ថត​ Selfie ជា​មួយ​កាំភ្លើង

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ channelnewsasia