ដឹង​ទេ​ថា​សោ​​របស់​ហុងដា​ PCX ឆ្នាំ​២០១៦​ជំនាន់​ថ្មី​​មាន​មុខងារ​ពិសេស​អ្វី​ខ្លះ?

ដឹង​ទេ​ថា​សោ​​របស់​ហុងដា​ PCX ឆ្នាំ​២០១៦​ជំនាន់​ថ្មី​​មាន​មុខងារ​ពិសេស​អ្វី​ខ្លះ?

កាល​ពី​ពេល​កន្លង​ទៅ​នេះ​ក្រុមហ៊ុន​ហុងដា​បាន​ធ្វើ​ការ​បង្ហាញ​ម៉ូតូ PCX ឆ្នាំ​២០១៦​ ជំនាន់​ថ្មី (Premium Edition)​ ដោយ​​បាន​នាំ​យក​នូវ​សោ​ពិសេស​មួយ​ដែល​ម៉ូតូ​ជំនាន់​មុន​គ្មាន។

 

ដឹង​ទេ​ថា​សោ​​របស់​ហុងដា​ PCX ឆ្នាំ​២០១៦​ជំនាន់​ថ្មី​​មាន​មុខងារ​ពិសេស​អ្វី​ខ្លះ?

 

​ប្រិយមិត្ត​មួយ​ចំនួន​បាន​ដឹង​ពី​មុខងារ​ពិសេសៗ​របស់​សោ​ Smart Key ហើយ ប៉ុន្តែក៏​នៅ​មាន​ប្រិយមិត្ត​មួយ​ចំនួន​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ។ Smart Key របស់​ហុងដា​មិន​ដូច​ជា​សោ​ធម្មតា​ឡើយ។ ប្រព័ន្ធ​ម៉ាស៊ីន​របស់​ម៉ូតូ​​អាច​បញ្ឆេះ​ឬ​ពន្លត់​បាន​​តាម​រយៈ​ប្រព័ន្ធ​ឥត​ខ្សែ​​ដែល​ភ្ជាប់​ទៅ​នឹង​កូន​សោ។ ​បើ​គ្មាន​សោជាប់​នឹង​ខ្លួន​​ទេ​នោះ​ប្រព័ន្ធ​ម៉ាស៊ីន​នឹង​មិន​អាច​ដំណើរ​ការ​បាន​ឡើយ​ ដែល​នេះ​​អាច​ផ្ដល់​សុវត្ថិភាព​បាន​ខ្ពស់។

 

ដឹង​ទេ​ថា​សោ​​របស់​ហុងដា​ PCX ឆ្នាំ​២០១៦​ជំនាន់​ថ្មី​​មាន​មុខងារ​ពិសេស​អ្វី​ខ្លះ?

 

សោ​ពិសេស​នេះ​ក៏​អាច​ឲ្យ​អ្នក​ដឹង​ពី​ទីតាំង​កន្លែង​ដែល​ម៉ូតូ​បាន​ចត​តាម​រយៈ​បន្លឺ​សំឡេង​ ហើយ​សំឡេង​ក៏​បន្លឺ​​ឡើង​ផង​ដែរ​នៅ​ពេល​ដែល​មាន​ជន​ខិល​ខូច​មាន​បំណង​មិន​ល្អ​លើ​​ម៉ូតូ។

 

ដឹង​ទេ​ថា​សោ​​របស់​ហុងដា​ PCX ឆ្នាំ​២០១៦​ជំនាន់​ថ្មី​​មាន​មុខងារ​ពិសេស​អ្វី​ខ្លះ?

 

​​​​​បើ​តាម​វិបសាយ​ប្រទេស​វៀតណាម​​បាន​ឲ្យ​ដឹង​ថា​ម៉ូតូ​ហុងដា​ PCX ស៊េរី​ឆ្នាំ​២០១៦​ ជំនាន់​ថ្មី​នេះ​មាន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ​ចាប់​ពី​៥២​លាន​ដុង​ (​ប្រមាណ​ ២៣០០​ដុល្លារ)៕​​​

ចុច​អាន៖ ហុង​ដា​ទើប​ប្រកាស​ Click 125i ស៊េរី​២០១៦ ១០០​គ.ម​ ស៊ីសាំង​១,៦៩​លីត្រ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ bongdaplus​​​​​