អាវុធហត្ថ​ខេត្តសៀមរាប បង្ហាញមុខ​ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់ មុន​បញ្ជូនទៅ​តុលាការ

សៀមរាប: កាលពីព្រឹក ថ្ងៃ​ច័ន្ទ​ទី​១៨ ខែមករា ឆ្នាំ​២០១៦​នេះ អាវុធហត្ថ ខេត្តសៀមរាប បានបង្ហាញមុខ​ជនសង្ស័យ ប្រុស​ស្រី​ចំនួន​៦​នាក់ ដោយ​ពាក់​ព័​ន្ទ​ទៅ និង​កាច់​សោកម៉ូតូ ក្រោយពីរ​បង្ក្រាប​បានកា​ល​ពីថ្ងៃ​១៦ ខែមករា ឆ្នាំ​២០១​នៅ​៦​ភូមិ​មណ្ឌល​៣សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​ជនសង្ស័យ​ទាំង​៦​ម្នាក់​ប្រុស​៤​នាក់​ស្រី​២​នាក់​មាន​១ ឈ្មោះ ហុង ដា ភេទ​ប្រុស អាយុ២៥​ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ​ទីកន្លែង​កំណើត​ភូមិ​ខ្ចុ ឃុំ​តា​យា ស្រុក​ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បច្ចុប្បន្ន​រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុងសៀមរាប​។​២​ឈ្មោះ រឿន សុផល ភេទ​ប្រុស​អាយុ​៨៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប នៅភូមិ​វាល​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ធ្លាប់​ជាប់ពន្ធនាគា​ររ​យះពេល​៥​ឆ្នាំ​(​ប្លន់​)​។ ៣​ឈ្មោះ​បឿ គឹម​បួន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូ​ឌុបស្រុកកំណើត​ភូមិ​ហាន់ជ័យ ឃុំ​ក្រូចសើច ស្រុក​កំពង់សៀម ខេត្តកំពង់ចាមបច្ចុប្បន្ន​រស់នៅ​ភូមិ​ម​ណ្ឌូ​ល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ធ្លាប់​ពន្ធនាគារ​រយះពេល​២​ឆ្នាំ​(អំពើ​)​។​៤​ឈ្មោះ​សេង សុវណ្ណារ៉ា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មុខរបរ​បើកបរ រថយន្ត នៅ​ភូមិដើម​ជ្រៃ ឃុំរ​ការ​កោង​២ ស្រុក​មុខកំពូល ខេត្តកណ្តាល ប​ច្ច​ប្ប្ន​ន្ន​រស់នៅ​ភូមិ​កំពង់​ថ្គូ​វឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ធ្លាប់​ជាប់ពន្ធនាគា​ររ​យៈ​ពេល​១​ឆ្នាំ​(អំពើ​លួច​ម៉ូតូ​)​។​៥​ឈ្មោះ​ប្រាក់ ពិសី ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​មុខរបរ​មេផ្ទះ ភូមិ​សាលា​កន្សែ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​និង​៦​ឈ្មោះ​អិន សំសាន ភេទស្រី​អាយុ​៣៨​ឆ្នាំ​មុខរបរ​មេផ្ទះ​ភូមិ​មណ្ឌល សង្កាត់​ស្លក្រាម ក្រុង​សៀមរាបខេត្តសៀមរាប​។​

​សម្ភារៈ​រឹម​អូស​បាន​ពី​ជនសង្ស័យ​រួមមាន ៖ ម៉ូតូ​ចំនួន​៨​គ្រឿង កូនសោ​លេខ​៨​ចំនួន​១ ទុល្វី​ស​ចំនួន​១ ប្រាក់​ដុល្លា​៦៤១$ ប្រាក់រៀល​៨០០០០០៛ ប្រាក់​បាត​១៨០​បាត ទូរស័ព្ទចំនួន​៩​គ្រឿង ។​

​ជនសង្ស័យ​នឹង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការបន្ត​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាម​និតិ​វិធី ការបង្ក្រាប​នេះ​ទទួលបានជោកជ័យ​នេះ ក្រោម​ការយកចិត្តទុកដាក់ របស់​កងក​ម្លាំ​អាវុធហត្ថខេត្តសៀមរាប​និង​ក្រុង​សៀមរាប​ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ប៉ោ វណ្ណ​និ​តមេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ៕

អាវុធហត្ថ​ខេត្តសៀមរាប បង្ហាញមុខ​ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់ មុន​បញ្ជូនទៅ​តុលាការ

អាវុធហត្ថ​ខេត្តសៀមរាប បង្ហាញមុខ​ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់ មុន​បញ្ជូនទៅ​តុលាការ
អាវុធហត្ថ​ខេត្តសៀមរាប បង្ហាញមុខ​ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់ មុន​បញ្ជូនទៅ​តុលាការ