ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ទាំង​ព្រឹក បន្ទាប់​ពី​ស្ត្រី​ម្នាក់​អាយុ​៤៧​ឆ្នាំ បាន​ចង​.​ក​ធ្វើ​អត្តឃាត​ស្លាប់​យ៉ាង​អាណោច
អា​ធ័ម ដោយ​មូលហេតុ​ត្រូវ​គេ​ដឹង​ថា មក​ពី​ជំពាក់​ប្រាក់​ធនាគារ​ចំនួន​៧​ពាន់​ដុល្លារ ដល់​ខែ​បង់ប្រាក់​គ្មាន​ប្រាក់​សង ក៏​គិត​ខ្លី​បែប​នេះ​តែ​ម្តង ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ មក​រា ២០១៦ ស្ថិត​នៅ​ភូមិ​តា​កោ ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ចាន់ ភាគ អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ត្រូវ​បាន​ប្តី​ប្រទះ​ឃើញ​ចង​.​ក​នៅ​ក្នុង​បន្ទប់ទឹក​ខាងជើង​ផ្ទះ បង្ក​ឱ្យ​ឆោឡោ​ឡើង​ផ្អើល​ដល់​កូន​ៗ និង​អ្នក​ជិតខាង​នាំ​គ្នា​មក​មើល ហើយ​ស្រែកយំ​យ៉ាង​ខ្លាំង ។ ក្រោយ​ពី​សាកសួរ​បុរស​ជា​ប្តី​បាន​ប្រាប់​ឲ្យ​ដឹង​ថា មូលហេតុ​ជំពាក់​ប្រាក់​ធនាគារ​៧​ពាន់​ដុល្លា ។