ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​ខេត្ត​សៀម​រាប ៖ កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ប្រតិបត្តិការ​​បង្ក្រាប​​ពេញ​មួយ​ថ្ងៃ​​ ឃាត់​ខ្លួន​ជនសង្ស័យ​កាច់​សោ.កម៉ូតូ​​ប្រុស​ស្រី​ចំនួន​៦​នាក់ នៅ​៣​កន្លែង​ផ្សេង​គ្នា ​កាលពី​ថ្ងៃ​ទី​១៥​ ខែមករា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប  ។

ប្រតិបត្តិការ​ខាង​លើ​នេះ ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ត្រី ប៉ោ​ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ដឹកនាំ​ដោយ
តំណាង​​អយ្យការសាលាដំបូង​ខេត្ត ​បន្ទាប់​ពី​ធ្វើ​ការ​ស្រាវជ្រាវ​​​ទើប​​ឈាន​ទៅ​​ឃាត់ខ្លួន​​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​ រួច​បញ្ជូន​មក​ការិយាល័យ​ជំនាញ និង​​​ដកហូត​បាន​វត្ថុ​តាង​ ​រួម​មាន​ ម៉ូតូ​ចំនួន​២០​គ្រឿង​ ​ប្រាក់​​មួយ​ចំនួន​ធំ​ ​​ទូរស័ព្ទ​ដៃ​​១១​គ្រឿង​ ​កូនសោ និង​ទុ​ល្វី​ស ​និង​សម្ភារ​មួយ​ចំនួន ។​

​​ជនសង្ស័យ​ទាំង​៦​នាក់​​ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែមករា ​ឆ្នាំ​២០១៦ ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​