ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

មនុស្ស​១៤​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​១៧ មក​រា ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ​សំដៅលើ​ផ្ទះ​របស់​តំណាងរាស្ត្រ ម្នាក់​មក​ពី​កុលសម្ព័ន្ធ​ដ៏​ខ្លាំង​មួយ​នៅ​ទីក្រុង​ហ្សា​ឡា​ឡា​បា​ដ​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​នៅ​ទីនោះ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បោះទីតាំង​ជា​បន្តបន្ទាប់​ដោយ​ពុំរ​វីរ​វល់​ចំពោះ​ពួក​តា​លី​បង់ ។

នេះ​ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២​នៅ​ទីក្រុង​ហ្សា​ឡា​ឡា​បា​ដ ជាទី​ក្រុង​ធំ​មួយ ស្ថិត​នៅ​ក្បែរ​ប៉ា​គី​ស្ថាន​រយៈពេល​មិន​ដល់​មួ​យស​ប្តា​ហ៍​ផង ។ កាលពី​ថ្ងៃ​ទី​១៣ មក​រា កន្លង​មកនេះ ពួក​បះបោរ​ប៉ុនប៉ង​វាយលុក​លើ​ស្ថាន​កុងស៊ុល​ប៉ា​គី​ស្ថាន ។ ការ​វាយប្រហារ​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧​នាក់ ហើយ​ប្រកាស​ទទួលខុសត្រូវ​ភ្លាម​ៗ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ខេត្ត​ណា​ន់​ហ្គា​ហារ ដែល​មាន​ទីក្រុង​ហ្សា​ឡា​ឡា​បា​ដ ជាទី​ប្រជុំជន​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មានការ​បោះទីតាំង​ជា​បន្តបន្ទាប់​របស់​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ជាមួយ​ការ​វាយប្រហារ​ប្រឆាំង​ស្ថាន​កុងស៊ុល​ប៉ា​គី​ស្ថាន​នៅ​ក្រុង​ហ្សា​ឡា​ឡា​បា​ដ កាលពី​ថ្ងៃ​ទី​១៣ មក​រា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ធ្វើការ​វាយប្រហារ​ធំ​មួយ​លើក​ដំបូង​ក្នុង​ទីក្រុង​មួយ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ក្នុង​តំបន់​នេះ​ស្ថិត​នៅ​ក្បែរ​ប៉ា​គី​ស្ថាន ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប៉ុនប៉ង​វាទ​ដែនដី​កាន់កាប់​ដោយ​ពឹងផ្អែក​លើ​ពួក​តា​លី​បង់ ក្នុង​នោះ​មាន​ខេត្ត​ណា​ន​ហ្គា​ហារ​ជាដើម ៕