លោក អាបេ អបអរលោកស្រី ត្សៃ ដែលឈ្នះឆ្នោត ក្លាយជា ប្រធានាធិបតីតៃវ៉ាន់

តូក្យូ៖ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទ ទី១៨ ខែមករា នេះ បានផ្ញើសារ អបអរសាទរ ចំពោះលោកស្រី Tsai Ing-wen តំណាងរាស្ត្រនៃគណបក្សប្រឆាំងរបស់ កោះតៃវ៉ាន់ ដែលបានឈ្នះឆ្នោត កាលពីសប្តាហ៍មុននេះ និង ក្លាយខ្លួនជាប្រធានាធិបតី កោះតៃវ៉ាន់។ នេះបើ តាមការផ្សាយរបស់សារព័ត៌មាន ក្យូដូ។

លោកស្រី Tsai ត្រូវបានគ្រប់គ្នាទទួលស្គាល់ថា ជាមនុស្សម្នាក់ដែលមានការអប់រំ និង បទ ពិសោធន៍ ផ្នែកនយោបាយខ្ពស់ ហើយក៏ជាមេដឹកនាំ ដែលមានគំនិតចង់បានឯករាជ្យ បំផុត ផងដែរ។ យ៉ាងណាក៏ដោយ ជោគជ័យនេះ ត្រូវបានលោក អាបេ លើកឡើងថា “ខ្ញុំសូម សម្តែងក្តីអបអរសាទរ អស់ពីបេះដូង។ ខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងជប៉ុន និង កោះ តៃវ៉ាន់ នឹងកាន់តែស្អិតល្មួតនៅថ្ងៃអនាគត។”

ជប៉ុនក៏បានលើកឡើងផងដែរថា កោះតៃវ៉ាន់ និង ជប៉ុន គឺជាមិត្តចាស់នឹងគ្នា ហើយការបោះ ឆ្នោតជ្រើសតាំងមេ ដឹកនាំនៃកោះនេះ បានប្រព្រឹត្តទៅដោយយោងលើគោលការណ៍សេរីភាព, ប្រធានាធិបតេយ្យ និង យុត្តិធម៌បំផុត ។  គណបក្សប្រជាធិបតេយ្យជឿនលឿនរបស់លោកស្រី Tsai បានឈ្នះសំឡេង ៥៣ភាគរយនៅក្នុងសភា លើ គណបក្សកាន់អំណាច ២ អណត្តិ ដែលតែង តែគាំទ្រចិន ដែលទទួលបានតែ ៣១ភាគរយប៉ុណ្ណោះ កាលពីថ្ងៃសៅរ៍៕

លោក អាបេ អបអរលោកស្រី ត្សៃ ដែលឈ្នះឆ្នោត ក្លាយជា ប្រធានាធិបតីតៃវ៉ាន់

លោក អាបេ អបអរលោកស្រី ត្សៃ ដែលឈ្នះឆ្នោត ក្លាយជា ប្រធានាធិបតីតៃវ៉ាន់