ឃាត់ខ្លួនជនសង្ស័យ រំលោភសេពសន្ថវៈ ក្មេងស្រីអាយុ១៥ឆ្នាំ នៅប៉ោយប៉ែត

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបាន នគរបាលក្រុងប៉ោយប៉ែត ចាប់ខ្លួនពីបទ រំលោភសេពសន្ថវៈ ក្មេងស្រីវ័យប្រមាណ១៥ឆ្នាំម្នាក់ ស្ថិតនៅខ្ទមស្បូវទុកចោល ក្រុមទី២ ភូមិទំនប់ក៥ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅយប់កាលពីដើម ខែមករា ឆ្នាំ២០១៦។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានឲ្យដឹង ល្ងាចថ្ងៃទី១៧នេះថា ក្រោយពីទទួលបានពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះ នៅរសៀលថ្ងៃទី១៦ ខែមករា  កំលាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ប៉ោយប៉ែត បានធ្វើការឃាត់ខ្លនជនសង្ស័យ ឈ្មោះ សំ រដ្ឋា ហៅវ៉ា អាយុ២២ឆ្នាំ ភេទប្រុស រស់នៅក្រុមទី២ ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរកម្មករដែល បានចាប់រំលោភសេពសន្ថវះ ក្មេងស្រីឈ្មោះ.វ.ស.វ អាយុ១៥ឆ្នាំ  ដែលជាជនមានជំងឺសតិពីកំណើត។

លោក អ៊ុំ សុផល បានបន្តទៀតថា កាលពីថ្ងៃទី៥ ខែមករា កន្លងមក ជនសង្ស័យបានធ្វើសកម្មភាព រំលោភសេពសន្ថវៈបាមសម្រេច ទៅលើក្មេងស្រីដែលមាន ជំងឺសតិពីកំណើតនេះ ហើយរហូតដល់ថ្ងៃទី១៦ ខែមករា ទើបកុមារី រងគ្រោះ បានប្រាប់ឪពុកម្តាយ និងចង្អុលបង្ហាញ ពីជនដែលចាប់នាងរំលោភ ភ្លាមនោះឪពុកម្តាយ បានរត់មកប្តឹងរាយការជូនអាជ្ញាធរ ហើយក៏រាយការណ៌ មកប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត បានចុះអន្តរាគមន៌នាំ ខ្លួនជនសង្ស័យយក កាន់ប៉ុស្តិ៍ធ្វើការសាកសួរ ជនសង្ស័យបានទទួលស្គាល់សារភាព ថាបានប្រព្រិត្តមែន។

សូមបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចបានសាងសំណុំរឿង ជនសង្ស័យបញ្ជូនទៅកាន់សាលាដំបូង ចាត់ការតាមនិតិវិធីច្បាប់៕

ឃាត់ខ្លួនជនសង្ស័យ រំលោភសេពសន្ថវៈ ក្មេងស្រីអាយុ១៥ឆ្នាំ នៅប៉ោយប៉ែត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត