ផ្លូវកោងបើកលឿន មិនប្រយ័ត្ន រេចង្កូតក្រឡាប់ រថយន្តឆេះខ្ទេច

កោះកុង៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង តាមបណ្តោយផ្ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១៤៧-១៤៨ ត្រង់ចំណុច ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល  ខេត្តកោះកុង កាលពីវេលាម៉ោង ១០ និង៤០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បណ្តាលឲ្យរថយន្តមួយគ្រឿង ក្រឡាប់ជាច្រើនត្រលប់ និងឆេះខ្ទេច គ្មានសល់ សំណាងល្អ មិនមានអ្នកណា បាត់បង់ជីវិត។

ហេតុការណ៍នេះ បានបង្កឡើងដោយរថយន្ត កាម៉ារីឆ្លាម ពណ៌ស្ករមួយគ្រឿង មានទិសដៅពី ភំ្នពេញទៅខេត្តព្រះសីហនុ លុះដល់ចំណុច កើតហេតុខាងលើ ជាចំណុចផ្លូវកោង រថយន្តបើកលឿនមិនប្រយ័ត្ន បានធ្លាក់ចេញពីចិញ្ចើម ផ្លូវក្រួសក្រហម បណ្តាលអោយក្រឡាប់ជាច្រើន ត្រលប់ចំងាយ ជាង២០ម៉ែត្រ ពីចិញ្ចើមផ្លូវ ។ អ្នកបើកបររថយន្តខាងលើ ព្រមទាំងប្រពន្ឋ បានរត់គេចខ្លួនបាត់ ពីកនែ្លងកើតហេតុ។ គ្រោះថ្នាក់នេះមិនបណ្តាលឲ្យ អ្នកណាម្នាក់រងគ្រោះនោះទេ និងមិនប៉ះពាល់ដល់ ទ្រព្យសម្បតិ្តសារធារណៈនោះដែរ។

ចំណែករថយន្តក៏ត្រូវ ភ្លើងឆេះអស់គ្មាន នៅតែស្លាកលេខ ចំពោះមុខត្រូវបានកំលាំង ស្នាក់ការសនិ្តសុខ រាជអាវុធហត្ថ៤០២ ការពារកនែ្លងកើតហេតុ ជួយពន្លត់ភើ្លងកំពុងឆេះ បានយករថយន្តដឹកទឹក មកជួយបាញ់ទឹកពន្លត់ភ្លើង រហូតរលត់ភ្លើងទាំងស្រុង និងបានយករថយន្តស្ទួច មកដឹកយកទៅរក្សាទុក នៅអធិការអធិការដ្ឋាន នគរបាលស្រុកស្រែអំបិល រង់ចាំម្ចាស់ទៅដោះស្រាយ និងទទួលយកទៅវិញ៕

ផ្លូវកោងបើកលឿន មិនប្រយ័ត្ន រេចង្កូតក្រឡាប់ រថយន្តឆេះខ្ទេច
ផ្លូវកោងបើកលឿន មិនប្រយ័ត្ន រេចង្កូតក្រឡាប់ រថយន្តឆេះខ្ទេច
ផ្លូវកោងបើកលឿន មិនប្រយ័ត្ន រេចង្កូតក្រឡាប់ រថយន្តឆេះខ្ទេច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត