សាហាវមែន! សិស្សស្រី វ័យក្មេង មួយក្រុម វាយ និង ចាប់ស្រាតខោអាវ សិស្សស្រីម្នាក់ (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីៗនេះ សិស្សស្រី វ័យក្មេង មួយក្រុម បានវាយធ្វើបាប និងចាប់ស្រាត ខោអាវ សិស្សស្រីម្នាក់ រហូតលេចចេញ កេរ្តិ៍ខ្មាស កណ្តាលវាល តែម្តង ខណៈមនុស្សជាច្រើន បានត្រឹមតែឈរមើល និងថតប៉ុណ្ណោះ មិនមាននរណាម្នាក់ ចូលជួយនាងឡើយ។

សាហាវមែន! សិស្សស្រី វ័យក្មេង មួយក្រុម វាយ និង ចាប់ស្រាតខោអាវ សិស្សស្រីម្នាក់ (មានវីដេអូ)

ហេតុការណ៍ ចាប់វាយធ្វើបាប និងស្រាតខោអាវគ្នានេះ បានកើតឡើង នៅក្នុងទីក្រុង Lingao ខេត្ត Hainan ប្រទេសចិន ហើយត្រូវបាន អ្នកដំណើរថតបាន និងបង្ហោះ ទៅលើបណ្តាញសង្គម កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះមូលហេតុ ដែលបណ្តាលឲ្យ កើតមានហិង្សានេះ មិនទាន់ត្រូវបាន គេដឹងឡើយ។

គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍ ពីការស្ទង់មតិមួយ ដែលរៀបចំឡើង ដោយមជ្ឍមណ្ឌល ស្រាវជ្រាវយុវវ័យចិន China Youth Research Center កាលពីឆ្នាំមុន នៅទូទាំងខេត្ត ចំនួន១០ ក្នុងប្រទេសចិន បានឲ្យដឹងថា ៣២,៥% នៃចម្លើយចំនួន ៥,៨៦៤ បាននិយាយថា ពួកគេត្រូវបាន គេប្រមាថ និង ៦,១% ផ្សេងទៀត ត្រូវមនុស្ស វ័យចំណាស់ជាង រំលោភបំពាន៕

សូមទស្សនាទិដ្ឋភាព នៅពេលកើតហេតុ ទាំងអស់គ្នា៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត