យឹម ណា​រ៉ា ១០ ឆ្នាំ ថត​បានតែ ២ រឿង

Doliprane TVC

​យឹម ណា​រ៉ា ក៏​ជា​បុរស​សង្ហារ និង មាន​ទេពកោសល្យ​សម្តែង​ល្អ​មិន​ចាញ់​តារា​វ័យក្មេង​ស្របាល​ខ្លួន​ឡើយ ប៉ុន្តែ​រយៈពេល​ជាង​ដប់ឆ្នាំ​នៅក្នុង​សិល្បៈ លោក​បែរជា​មាន​ឪ​កាស​បាន​ថត​រឿង​តិចតួច​ទៅវិញ ។ ជាក់ស្តែង​រយៈពេល​ជាង ១០ ឆ្នាំ​កន្លងមកនេះ លោក​ទទួល​ថត​រឿង​បានត្រឹមតែ ២ រឿង​ប៉ុណ្ណោះ ។ មាន​មូលហេតុ​ជាច្រើន ដែល ធ្វើ​ឲ្យ យឹម ណា​រ៉ា មិន​ទទួល​ថត​រឿង បើទោះបី​ជាមាន​ផលិតកម្ម​ជាច្រើន​បាន​ទាក់ទង​លោក​សម្តែង​នៅក្នុង រឿង​មួយចំនួន​នាពេល​កន្លងមក​ក្តី ។ រឿង​ដំបូង ដែល យឹម ណា​រ៉ា សម្តែង​នោះ​គឺ​រឿង​ភាគ​ឲ្យ​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៣ និង រឿង «​សិ​ល្ស​ប្អូន​សំណ​ប់ ចិត្ត​» ដែល​លោក​បាន​សម្តែង​ជាមួយ សុខ សោមា​វ​ត្តី កាលពី​ឆ្នាំ ២០១៥ ។

យឹម ណា​រ៉ា ១០ ឆ្នាំ ថត​បានតែ ២ រឿង

យឹម ណា​រ៉ា បញ្ជាក់​ប្រាប់ថា ការពិត​រយៈពេល​ជាង​ ១០ ឆ្នាំ​នៅក្នុង​សិល្បៈ​មាន​គេ​ហៅ​លោក​ថត​រឿង​ជាច្រើន ប៉ុន្តែ​លោក​បដិសេដ មូលហេតុ ដែល​លោក​បដិសេដ​មិន​ទទួល​ថត​រឿង​នោះ ដោយសារ ទីមួយ​លោក​មិន​ទទួល​ថត​រឿង​ខ្មោច ទី​ពីរ​គឺ​លោក​មិន ទទួល​ថត​រឿង​ណា ដែល​លោក​មាន​អារម្មណ៍​ថា មិន​ចូលចិត្ត និង​ចុងក្រោយ​គឺ​និយាយ​ពី​តម្លៃ​ខ្លួន​មិនត្រូវ​គ្នា ។ យឹម ណា​រ៉ា មិនមាន​អារម្មណ៍​អាក់អន់ស្រពន់ចិត្ត ដែល​ខ្លួន​មិនបាន​ថត​រឿង​ច្រើន​ដូចជា​មិត្តភក្តិ​មួយចំនួន​នោះឡើយ ។ ផ្ទុយទៅវិញ​លោក​បែរជា​និយាយថា លោក​មាន​អារម្មណ៍​សប្បាយចិត្ត ពីព្រោះ​លោក​ចង់​ធ្វើ​អ្វីដែល​ខ្លួន​ចង់​ធ្វើ ថ្វីត្បិតតែ​លោក​មិនសូវ​លេចមុខ​នៅក្នុង​ខ្សែភាពយន្ត​ក៏ពិតមែន តែ​លោក​មានការ​មមាញឹក​នៅ​ក្នុង​អាជីព​ជា​ពិធីករ តាម​កម្មវិធី​ធំៗ​ជាច្រើន ទាំង​នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា និង​តាម​កញ្ចក់​ទូរទស្សន៍​ជាដើម ។

យឹម ណា​រ៉ា ១០ ឆ្នាំ ថត​បានតែ ២ រឿង

អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ថ្មីៗ​នេះ យឹម ណា​រ៉ា មាន​ឪ​កាស​ចូលរួម​សម្តែង​ក្នុង​រឿង «​នំប៉័ង​សុ​បិ​ន្ត​ស្នេហ៍​» ឲ្យ​ស្ថានីយ៍ទូរទស្សន៍ CTN ។ ក្នុង​ឆ្នាំ ២០១៦ នេះ យឹម ណា​រ៉ា មាន​គម្រោង​នឹង​ថត​រឿង​ថ្មីៗ​ជា​បន្តបន្ទាប់​ទៀត ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់ថា​ជា​រឿង​អ្វី​នោះទេ ។ ចូល​មកដល់​ឆ្នាំ​ថ្មី​នេះ យឹម ណា​រ៉ា មាន​វ័យ ៣០ ឆ្នាំ​ហើយ ចំពោះ​រឿង​គូស្រករ​វិញ លោក​នៅតែ​និយាយថា មិនទាន់​ដល់ពេល​វេលា ដែល​ត្រូវ​រៀបការ​នៅឡើយ​ទេ ពីព្រោះ​លោក​ចង់ទុក​ពេលវេលា​ដើម្បី​រកប្រាក់ និង ពង្រឹង​មុខរបរ​រកស៊ី​ឲ្យ​រឹងមាំ​ជាង​នេះ​សិន ។

យឹម ណា​រ៉ា ១០ ឆ្នាំ ថត​បានតែ ២ រឿង

ទាំង​អ្នក​ក្នុង​និង​ក្រៅ​សិល្បៈ​សុទ្ធតែ​បានដឹងថា យឹម ណា​រ៉ា និង​ស្រី​ស្អាត​ពិធី​ការី​នី​នៅ​ទូរ​ស្សន៍ បាយ័ន គឺ ហេង កែវ​នី​តា គឺជា​គូស្នេហ៍ និង គ្នា​ពីព្រោះ​រាល់​ពេលចេញ ទៅតាម​កម្មវិធី​តូចធំ និង តាម​បណ្តា​ខេត្ត​នានា អ្នក​ទាំងពីរ​បណ្តើរគ្នា​ត្រសង​ទៅ​ចូលរួម ហើយ​បង្ហាញ​នូវ​ភាព​ស្និត​ស្នាល និង ផ្អែមល្ហែម​បំផុត​។ ប៉ុន្តែ អ្នក​ទាំងពីរ​មិន​ទទួលស្គាល់​អំពី​ទំនាក់ទំនង​នោះឡើយ ។ យឹម ណា​រ៉ា បានត្រឹមតែ​និយាយថា ខ្លួន​មាន​អារម្មណ៍​ពិសេស​លើ ហេង កែវ​នី​តា ប៉ុន្តែ​អនាគត​យ៉ាងណា​គឺ​នៅ​ពុំទាន់​ដឹង​នោះទេ ។ អា​លី​ណា

យឹម ណា​រ៉ា ១០ ឆ្នាំ ថត​បានតែ ២ រឿង

យឹម ណា​រ៉ា ១០ ឆ្នាំ ថត​បានតែ ២ រឿង

យឹម ណា​រ៉ា ១០ ឆ្នាំ ថត​បានតែ ២ រឿង

យឹម ណា​រ៉ា ១០ ឆ្នាំ ថត​បានតែ ២ រឿង

យឹម ណា​រ៉ា ១០ ឆ្នាំ ថត​បានតែ ២ រឿង

យឹម ណា​រ៉ា ១០ ឆ្នាំ ថត​បានតែ ២ រឿង

យឹម ណា​រ៉ា ១០ ឆ្នាំ ថត​បានតែ ២ រឿង