តើ​ក្លឹប​ប៉ូលីស​អាច​បន្ត​ដង្ហើម​លេង​នៅ​​លីគ​កំពូល​កម្ពុជា​​រដូវ​កាល​ថ្មី​ឬ​យ៉ាង​ណា?​


តើ​ក្លឹប​ប៉ូលីស​អាច​បន្ត​ដង្ហើម​លេង​នៅ​​លីគ​កំពូល​កម្ពុជា​​រដូវ​កាល​ថ្មី​ឬ​យ៉ាង​ណា?​

​ក្លឹប​បាល់​​ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ(​ប៉ូលីស​)កំពុង​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​​​​ ដើម្បី​អាច​បន្ត​ដង្ហើម​លេង​នៅ​លីគ​កំពូល​កម្ពុជា​​រដូវ​កាល​ថ្មី។ ​តើ​ក្លឹប​នេះ​​​អាច​ដោះ​ស្រាយ​បញ្ហា​​បាន​ទាន់​ពេល​វេលា ​មុន​លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup 2016 ចាប់​ផ្ដើម​ឬ​យ៉ាង​ណា?

 

តើ​ក្លឹប​ប៉ូលីស​អាច​បន្ត​ដង្ហើម​លេង​នៅ​​លីគ​កំពូល​កម្ពុជា​​រដូវ​កាល​ថ្មី​ឬ​យ៉ាង​ណា?​ក្លឹប​ប៉ូលីស​

 

​លោក សារ៉េត ស៊ីដន គ្រូ​ជំនួយ​របស់​ក្លឹប​ប៉ូលីស​បាន​ឲ្យ​ដឹង​​​តាម​ទូរសព្ទ​មុន​នេះ​បន្តិច​ថា ក្លឹប​របស់​លោក​​កំពុង​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន ដែល​ពេល​នេះ​មិន​ទាន់​ប្រាកដ​ថា​ ​នឹង​ចូល​រួម​លេង​​ក្នុង​លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup 2016 ឬ​យ៉ាង​ណា​ឡើយ។ បញ្ហា​នៅ​មាន​ច្រើន​ក្នុង​ក្លឹប​ ហេតុ​នេះ​ប្រសិន​បើ​ដោះ​ស្រាយ​ទាន់​ពេល​វេលា​នោះ​ នឹង​ចូល​រួម​ធម្មតា ប៉ុន្តែ​បើ​​បញ្ហា​មិន​អាច​ដោះ​ស្រាយ​បាន​​ នឹង​ដក​ខ្លួន។

 

លោក​បន្ត​ថា ​ទោះ​បី​ជា​បែប​នេះ​ក្ដី​ក្លឹប​​ នឹង​ប្រឹង​ប្រែង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ឲ្យ​ត្រឡប់​មក​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ ដើម្បី​អាច​ចូល​រួម​លេង​ក្នុង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​បាន​ទាន់​ពេល​វេលា។ តាម​គម្រោង​របស់​ក្លឹប​ គ្មាន​គម្រោង​ដក​ខ្លួន​នោះ​ឡើយ ប៉ុន្តែ​​ដោយ​សារ​ស្ថាន​ភាព​អាក្រក់​ ​កំពុង​កើត​ឡើង​មក​លើ​ក្រុម​ខ្លាំង ទើប​​គិត​សារ​ជា​ថ្មី​ម្ដង​ទៀត៕

 

​កាល​ពី​ពេល​ថ្មី​នេះ​ក្លឹប​ចំនួន​២ ​គឺ​គីរីវង់​សុខ​សែន​ជ័យ និង បៀលប្រាយ​យូណាយ​ធិត​ បាន​សុំ​ធ្វើ​ការ​ដក​ខ្លួន ​ព្រោះ​តែ​ហេតុ​ផល​រៀង​ៗ ខ្លួន៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​

  • តើ​ក្លឹប​ប៉ូលីស​អាច​បន្ត​ដង្ហើម​លេង​នៅ​​លីគ​កំពូល​កម្ពុជា​​រដូវ​កាល​ថ្មី​ឬ​យ៉ាង​ណា?​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/01/18  Category:កីឡា