Messi ត្រូវ​ប្ដូរ​ចេញ​យប់​មិញ​ ដោយសារ​របួស​សរសៃ​ពួរ​ជើង

Messi ត្រូវ​ប្ដូរ​ចេញ​យប់​មិញ​ ដោយសារ​របួស​សរសៃ​ពួរ​ជើង

ការ​ប្រកួត​ក្របខ័ណ្ឌ​បាល់ទាត់ La Liga យប់​មិញ​នេះ ​ក្រុម​លេខ​២ក្នុង​តារាង Barcelona បាន​យក​ឈ្នះ Athletic​ Bilbao យ៉ាង​ចាស់​ដៃ ៦-០ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Lionel Messi ដែល​ស៊ុត​​ប៉េណាល់ទី​បើក​ឆាក​ឲ្យ​ម្ចាស់​ផ្ទះ​នាំមុខនៅ​នាទីទី​៧ ត្រូវ​បាន​ប្តូរ​ចេញ​ជំនួស​ដោយ Arda Turan នៅ​នាទី៤៥ ដោយសារ​មាន​បញ្ហា​របួស​សរសៃ​ពួរ​ជើង​ស្តាំ។

 

Messi ត្រូវ​ប្ដូរ​ចេញ​យប់​មិញ​ ដោយសារ​របួស​សរសៃ​ពួរ​ជើង

 

ទាក់ទង​នឹង​ការ​ប្ដូរ​កីឡាករវ័យ២៨ឆ្នាំ លោក Luis Enrique បាន​បញ្ជាក់​ថា៖ “ពួក​យើង​នឹង​ពិនិត្យ​លើ​បញ្ហារបួស​របស់ Messi ។ វា​ជា​របួស​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ប្ដូរ​​ចេញ​ព្រោះ​យើង​មិន​ចង់​ឲ្យ​កីឡាករ​ប្រឈម​គ្រោះ​ថ្នាក់ មិន​ថា​តែ Messi នោះ​ទេ គឺ​យើង​ធ្វើ​ដូចគ្នា​ចំពោះ​កីឡាករ​ណា​ក៏​ដោយ​នៅ​ក្នុង​ក្រុម”។

 

Messi ដែល​លេង​បាន​៤៥​នាទី​ដំបូង​បាន​ទាត់​បាល់​ប៉េណាល់ទី​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​មុន ស្រប​ពេល​ដែល ខ្សែ​ប្រយុទ្ធ Luis Suarez ធ្វើ​បាន​៣​គ្រាប់ និង​២គ្រាប់​ទៀត​បាន​មក​ពី​កីឡាករ Neymar និងRakitic។ នៅ​មុន​ការ​ប្រកួត ចាប់​ផ្ដើម​មាន​ពិធី​អបអរសាទរ បង្ហាញ​ពាន Ballon d’Or ដែល​ប្រធាន​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន បាន​ឈ្នះ​ជា​លើកទី៥​កាល​ពី​សប្ដាហ៍​មុន៕

 

ចុចអាន៖ MSN & BBC ជួយ​ Barca & Real ឈ្នះ​​​កប់ៗ​ដូច​គ្នា​យប់​មិញ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ sport-english