ឧបករណ៍ Ocean គឺជា ​server ប្រព័ន្ធ​ប្រតិបត្តិការ Linux ដ៏​តូច​បំផុត

Doliprane TVC

​ប្រព័ន្ធ Server ជាទូទៅ​គឺជា​ម៉ា​ស៊ី​ន​ដ៏​ធំ​មួយ​ដែល​ត្រូវការ​ទីកន្លែង​ទូលាយ​សំរាប់​រក្សា​ម៉ា​ស៊ីន​។ ប៉ុន្តែ​ប្រព័ន្ធ server ថ្មី​មួយ​របស់ Linux បានដាក់​បង្ហាញ​អោយប្រើ​ដល់​អ្នកសរសេរ​កម្មវិធី​មួយចំនួន​ដែល​ចង់ សរសេរ​កម្មវិធី​សំរាប់ Internet of Things និង​កម្មវិធី​ផ្សេងៗ​ជាច្រើន​ផ្សេងទៀត ដែល​ត្រូវការ​ប្រព័ន្ធ server តូច​ងាយ​ដាក់​តាម​ខ្លួន​។ Sever ថ្មី​នេះ​មាន​ឈ្មោះថា Ocean មាន​ទំហំ​ប៉ុន​ទូរស័ព្ទដៃ តូច​មួយ​ប៉ុណ្ណោះ​។​

វា​អាចអោយ​អ្នក​ដាក់​តាម​ខ្លួន​ក្នុង​ហោប៉ៅ​បាន​យ៉ាង​ងាយ យកទៅ​ធ្វើ​ការសរសេរ​កម្មវិធី​នៅទីណា​ក៏បាន​។ វា​ក៏​ជា​ម៉ា​ស៊ីន​កំ​ព្យូ​ទ័​រ​តូច​មួយ​ផងដែរ ដែល​បញ្ចូលមក​ជាមួយ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Linux រួច​ស្រាប់​។ វា​មាន​ល្បឿន​ដំណើរការ 1GHz dual core ទំហំ​អង្គ​គណនា 1GB RAM ប្ល៊ូ​ធូ​ស 4.0 LE និង Wifi​។ វា​មាន​ថាមពល​ថ្ម​ទំហំ ៤២០០​មី​លី​អំពែរ និង​មាន​រន្ធ USB 3.0​។​

​ដុំ Server ដ៏​តូច​នេះ​អាច​ដំណើរការ CPU បន្ត​រហូត​រយៈពេល ២​ថ្ងៃ ទើប​សាក​ថ្ម​មួយដង​។ អ្វីដែល Ocean មិនមាន​គឺ​រន្ធ​ដោត​ត​ភ្ជាប់​ទៅកាន់​អេក្រង់​ដើម្បី​ពិនិត្យមើល​ការងារ​ដែល​អ្នក​កំពុង​ធ្វើ​។ តែ​អ្នក​អាច​ប្រើ​តំណ​ភ្ជាប់​គ្មាន​ខ្សែ​បាន (wireless) ដើម្បី​មើល​ការងារ​ដែល​អ្នក​កំពុង​ធ្វើ​។​ ​សម្រាប់ Ocean ទំហំ 16GB មានតម្លៃ ១៤៩​ដុល្លារ ហើយ​ទំហំ 64GB មានតម្លៃ ១៩៩​ដុល្លារ ដែល​ការបញ្ជាទិញ​នឹង​ចាប់ផ្តើម​ក្នុងពេល ២​ទៅ​៣​សប្តាហ៍​ខាងមុខ​។ សុផល Source : The Next Web

ឧបករណ៍ Ocean គឺជា ​server ប្រព័ន្ធ​ប្រតិបត្តិការ Linux ដ៏​តូច​បំផុត