អតីត​តារា​កំប្លែង បាន​ជាប់​ជា​ប្រធានាធិបតី​ហ្គា​តេ​ម៉ា​ឡា​

Doliprane TVC

​លោក ជី​ម្មី ម៉ូ​រ៉ា​ឡេស អតីត​អ​តារា​កំប្លែង បានឈ្នះ​ការបោះឆ្នោត ប្រធានាធិបតី​នៃ​ប្រទេស​ហ្គា​តេ​ម៉ា​ឡា កាលពី​ខែ​ថ្ងៃទី ២៥ ខែតុលា​ឆ្នាំ ២០១៥ និង ធ្វើ​ពិធី​ចូលកាន់​តំណែង​នៅ​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៦ នេះ ។​ ​លោក ម៉ូ​រ៉ា​ឡេស អាយុ ៤៦ ឆ្នាំ អតីត​តួកំប្លែង​នៅតាម​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក បាន​ស្បថ​ចូលកាន់​តំណែង ដោយមាន​សម្តេច​ព្រះរាជា​ធិបតី ឃួន ខា​ឡូ​ស ទី ១ អតីតព្រះមហាក្សត្រ​អេ​ស្ប៉ា​ញ លោក ចូ បៃ​ដេ​ន អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង បណ្តា​អ្នកដឹកនាំ​ក្នុង​តំបន់​អាមេរិក​កណ្តាល ចូលរួម​យ៉ាងច្រើន មាន​ជាអាទិ៍ លោក អេ​ន​រិ​ក​ហ្គេ នី​អេ​តូ ប្រធានាធិបតី​មិ​ក​ស៊ិ​កូ និង លោក រ៉ា​ហ្វា​អែល ហ្គោ​រេ​អា ប្រធានាធិបតី​អេ​ក្វា​ឌ័​រ ។​

កាលពី​ឆ្នាំ ២០១៥ មាន​របាយការណ៍​រឿងក្តី​ឃាតកម្ម​ចំនួន ៦.០០០ នាក់ ក្នុងប្រទេស ហ្គា​តេ​ម៉ា​ឡា យ៉ាងតិច​ពាក់កណ្តាល​នៃ​ចំនួន​នេះ ពាក់ព័ន្ធ​នឹង​រឿង​សន្តិសុខ នយោបាយ ធ្វើឱ្យ​ស្ថានការណ៍​ក្នុងប្រទេស​អាក្រក់​ខ្លាំង ដូចជា​ការតវ៉ា​ឱ្យ​បញ្ចុះ​ពន្ធអាករ ធ្វើឱ្យ​អតីត​ប្រធានាធិបតី អ័ត​តូ ប៉េ​រ៉េ​ស ត្រូវ​ចុះ​ចេញពី​តំណែង​កាលពី​ខែកញ្ញា ឆ្នាំ ២០១៥ ។​ទោះយ៉ាងណា តំណែង​ថ្មី អ្នកដឹកនាំ​ថ្មី របស់លោក ម៉ូ​រ៉ា​ឡេស ត្រូវ​ប្រឈមមុខ​នឹង​ការបង្ក្រាប​អំពើពុករលួយ និង អំពើ​ឃាតកម្ម​នៅក្នុង​ប្រទេស​ជា​ចម្បង ៕ សូរ្យកាន្ត (​ដេលី​ញូ​វ​)