​របៀប​ក្នុងការ​ស្លៀកពាក់​ខោអាវ​ឱ្យ​ទារក​

​របៀប​ក្នុងការ​ស្លៀកពាក់​ខោអាវ​ឱ្យ​ទារក​

​ទារក​ដែល​ទើប​នឹង​កើត​គឺ​ពិបាក​ក្នុងការ​ស្លៀកពាក់​ខោ​អាវ​ដែល​គ្មាន​ឡេវ​ឱ្យ​គេ​ណាស់ ជាពិសេស​អាវ​ដែល​ជាប់​ជាមួយ​ខោ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្រៀន​អ្នក​ពី​របៀប​ស្លៀកពាក់​អាវ​ដែល​ជាប់​នឹង​ខោ​ឱ្យ​កូន តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?

1.​    ​នៅពេល​ដែល​អាវ​នោះ​គឺជា​អាវ​ដែល​មាន​ដៃ​វែង អ្នក​ត្រូវ​តែ​បត់​ដៃ​អាវ​នោះ​ឡើង​ឱ្យ​ខ្លី​។​
 
2.​    ​បន្ទាប់​មក​អ្នក​ត្រូវ​យក​ដៃស្តាំ​អ្នក​លូក​ចូល​តាម​ជើងខោ​ខាងស្តាំ​របស់​កូន ហើយ​ទម្រុះ​ទៅដល់ក​។​
 ​របៀប​ក្នុងការ​ស្លៀកពាក់​ខោអាវ​ឱ្យ​ទារក​
3.​    ​ក្រោយពេល​ដែល​លូក​ដៃស្តាំ​ចូលទៅ​ក្នុង​ខោនោះ​រួច អ្នក​ត្រូវ​តែ​ចាប់​ជើង​ស្តាំ​កូន ហើយ​ស្លៀក​ចូល​ទៅ​ឱ្យ​កូន​។​
 ​របៀប​ក្នុងការ​ស្លៀកពាក់​ខោអាវ​ឱ្យ​ទារក​
4.​    ​បន្ទាប់​ពី​ស្លៀក​ខាងស្តាំ​រួច ខាងឆ្វេង​អ្នក​ត្រូវ​ធ្វើ​ចលនា​ដូចគ្នា​។​
 ​របៀប​ក្នុងការ​ស្លៀកពាក់​ខោអាវ​ឱ្យ​ទារក​
5.​    ​ក្រោយពេល​ដែល​អ្នក​ស្លៀក​ដល់​ចង្កេះ​កូន​រួច អ្នក​ត្រូវ​តែ​ដាក់​កូន​ផ្អៀង​មួយ​ចំហៀង ហើយ​ទាញ​អាវ​នោះ​ឡើង​ទៅលើ​។​
 ​របៀប​ក្នុងការ​ស្លៀកពាក់​ខោអាវ​ឱ្យ​ទារក​
6.​    ​បន្ទាប់មកទៀត អ្នក​ត្រូវ​តែ​លូក​ដៃស្តាំ​ចូលទៅ​ក្នុង​ដៃអាវ​នោះ រួច​សូ​កដៃ​កូន​ចូល​ថ្នមៗ ដោយ​មិន​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​នោះ​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​ដៃ​កូន ដែល​អាច​ធ្វើឱ្យ​មាន​របួស​ជាដើម​៕
 ​របៀប​ក្នុងការ​ស្លៀកពាក់​ខោអាវ​ឱ្យ​ទារក​
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។