Cristiano Ronaldo សរសើរ Zinedine Zidane

ម៉ាឌ្រីដ៖ ខ្សែប្រយុទ្ធឆ្នើមក្លឹបអធិរាជស Real Madrid  លោក Cristiano Ronaldo បាននិយាយថា ទំនាក់ទំនងកីឡាករ ជាមួយនឹងគ្រូបង្វឹកថ្មី Zinedine Zidane ល្អជាង អតីតគ្រូបង្វឹក Rafael Benitez នេះបើយោងតាមគេហទំព័រ BBC ចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦។

ក្លឹប Real Madrid ២ប្រកួតចុងក្រោយនេះ បានធ្វើឲ្យក្លឹបផ្សេងទៀត ដែលជួបគ្នា សឹងតែរាងចាល លែងចង់ជួប ដោយក្លឹបនេះ បានលត់ពី ៥-១ ទៅ ៥-០ ឯណោះ ក្រោមការគ្រប់គ្រងរបស់ លោក Zinedine Zidane  ។

Cristiano Ronaldo បាននិយាយថា «និយាយជាការពិតទៅ Zizou ឬ Zinedine Zidane បានធ្វើឲ្យកីឡាករជាច្រើនមានទំនុកចិត្តបំផុតលើលោក» ។ កីឡាកររូបនេះបានបន្ថែមទៀតថា «កន្លងមកសម្រាប់ Rafael Benitez  ខ្ញុំមិនដែលបើកគំនិត អាក្រក់ណាមួយសម្រាប់គាត់ឡើយ ដោយគិតថា គាត់អាចនឹងជួយឲ្យក្លឹបបានល្អ តែវិធីរបស់គាត់ខុសពី Zizou ទៅវិញ» ។

សូមបញ្ជាក់ផងដែរថាកាលពីរាត្រីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ក្លឹបអធិរាជស Real Madrid បានលត់ក្លឹប Deportivo ក្នុងលទ្ធផល ៥-១ ហើយរាត្រីថ្ងៃទី១៦ ខែមករា ក្លឹប Real Madrid យកឈ្នះក្លឹប Sporting Gijon ក្នុងលទ្ធផល ៥-១៕

Cristiano Ronaldo សរសើរ Zinedine Zidane