គ្រាន់​តែ​​ Tag លើ​ Facebook នារី​ម្នាក់ត្រូវ​​ប្រឈម​​នឹង​ការ​ជាប់​គុក​មួយ​ឆ្នាំ​


គ្រាន់​តែ​​ Tag លើ​ Facebook នារី​ម្នាក់ត្រូវ​​ប្រឈម​​នឹង​ការ​ជាប់​គុក​មួយ​ឆ្នាំ​

ស្ត្រី​សញ្ជាតិ​អាមេរិក​មួយ​រូប​ប្រឈម​មុខ​នឹង​ការ​ជាប់​គុក​​មួយ​ឆ្នាំ​ ដោយ​សារ​តែ​បាន​ Tag និង​ហៅ​អតីត​បង​ស្រី​ថ្លៃ​របស់​​នាង​ថា​ “ល្ងង់” នៅ​ក្នុង​ Facebook Post មួយ​របស់​នាង។

 

គ្រាន់​តែ​​ Tag លើ​ Facebook នារី​ម្នាក់ត្រូវ​​ប្រឈម​​នឹង​ការ​ជាប់​គុក​មួយ​ឆ្នាំ​

 

Maria Gonzalez ​ជា​ស្ដ្រី​រស់​នៅ​ញូវយ៉ក ធ្លាប់​ត្រូវ​បាន​តុលាការ​​ហាម​ឃាត់​មិន​ឲ្យ​ទាក់​ទង​​នឹង​​សមាជិក​ក្រុម​គ្រួសារ​របស់​​អតីត​ប្ដី​របស់​នាង​ឡើយ។ ការ​ហាម​ឃាត់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​នាង​ Maria បាន​លែង​លះ​ជា​មួយ​នឹង​ប្ដី​របស់​ខ្លួន។

​​​

ប៉ុន្តែ​កាល​ពី​ថ្មីៗ​នេះ​នាង​​ Maria ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ បាន​ហៅ​បង​ស្រី​ថ្លៃ​របស់​​នាង​ថា​ “ល្ងង់” នៅ​លើ​ Post លើ​ Facebook របស់​នាង​ ហើយ​ថែម​ទាំង​បាន​​ធ្វើ​ការ​ Tag គណនី​របស់​អតីត​បង​ថ្លៃ​ចូល​ទៅ​ក្នុង​ Post នោះ​ថែម​ទៀត​ផង។

 

នាង​ Maria បាន​ប្រកែក​ថា​​ច្បាប់​នៃ​ការ​ការ​ពារ​​មិន​បាន​ហាម​ឃាត់​នាង​ចំៗ​ទេ​ថា​​ មិន​ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​សមាជិក​ក្រុម​គ្រួសារ​របស់​អតីត​ប្ដី​នាង​នៅ​លើ​ Facebook នោះ។ ដោយ​ឡែក​តុលា​កំពូល​ក្នុង​តំបន់​ Westchester បាន​ធ្វើ​ការ​ជំទាស់​ទៅ​នឹង​ការ​ប្រកែក​នេះ​ថា​ ច្បាប់​នៃ​ការ​ការ​ពារ​បាន​ហាម​ឃាត់​ជន​ជាប់​ចោទ​ពី​ការ​ទាក់​ទង​ គូ​ភាគី​ម្ខាង​ទៀត​​មិន​ថា​តាម​រយៈ​គ្រឿង​អេឡិចត្រូនិក​ឬ​អ្វី​ផ្សេង​ឡើយ។

 

​​​​​​​​​​​​​​យ៉ាង​ណា​ក្ដី​តុលាការ​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​ថា​នាង​ Maria នឹង​ត្រូវ​ជាប់​ទោស​ឬ​យ៉ាង​ណា​នោះ​ ប៉ុន្តែ​តាម​ទង្វើ​របស់​នាង​គឺ​អាច​ប្រឈម​នឹង​ការ​ជាប់​គុក​មួយ​ឆ្នាំ​បាន៕

 

ចុច​អាន៖ បុរស​វ័យ​៤២​ឆ្នាំ​មួយ​រូប​ ជាប់​គុក​១៥​ឆ្នាំ​ដោយសារ​ថត​ Selfie ជា​មួយ​កាំភ្លើង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TimeofIndia​​​​​