លោក សៅ សុខា ចេញដំណើរ ទៅខេត្តត្បូងឃ្មុំ និងក្រចេះ នៅរសៀលនេះ ត្រួតពិនិត្យ គំនរឈើ

ភ្នំពេញ៖ លោក អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា នៅម៉ោង១និង៣០នាទី រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និង បង្ក្រាបបទល្មើសព្រៃឈើ បាននិងកំពុងចេញដំណើរ ទៅដោយផ្ទាល់ដល់ខេត្តត្បូងឃ្មុំ និងក្រចេះ ដើម្បីត្រួតពិនិត្យបញ្ហាផ្សេងៗ ទាក់ទងទៅនឹងការនាំចេញឈើខុសច្បាប់ ទៅប្រទេសវៀតណាម។

ការចុះទៅដោយផ្ទាល់នេះ បានធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើតគណៈកម្មការ ត្រួតពិនិត្យការរត់ពន្ធ ឈើទៅកាន់ទេសវៀតណាម បន្ទាប់ពីមានសកម្មភាពដឹកជញ្ជូនឈើ ដោយខុសច្បាប់ទៅវៀតណាម ពីសំណាក់ជនមានអំណាចមួយក្តាប់ នៅក្នុងខេត្តទាំងពីរនេះ។

លោក អេង ហ៊ី បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា “នៅម៉ោង១និង៣០នាទីរសៀលនេះ នាយឧត្តមសេនីយ៍ សៅ សុខា ចេញដំណើរតាមឧទ្ធម្ភាគចក្រហើយ។ យើង ចុះទៅត្រួតពិនិត្យ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខាផ្ទាល់ និងសមាជិកមួយចំនួន គឺចុះទៅពិនិត្យខេត្តត្បូងឃ្មុំ និងក្រចេះទៅលើគំនរឈើ ដែលនៅសេសសល់ ដើម្បីផ្ទៀងផ្ទាត់គ្នា ដើម្បីឲ្យជំនាញវាស់វែងឲ្យហើយ មុនថ្ងៃទី២០ មករាខាងមុខ”៕

លោក សៅ សុខា ចេញដំណើរ ទៅខេត្តត្បូងឃ្មុំ និងក្រចេះ នៅរសៀលនេះ ត្រួតពិនិត្យ គំនរឈើ

លោក សៅ សុខា ចេញដំណើរ ទៅខេត្តត្បូងឃ្មុំ និងក្រចេះ នៅរសៀលនេះ ត្រួតពិនិត្យ គំនរឈើ