ឃាត់ខ្លួន២នាក់ បញ្ជូនទៅតុលាការ ខណៈជួញដូរថ្នាំញៀន នៅជាយដែនម៉ាឡៃ

បន្ទាយមានជ័យ៖ ជនសង្ស័យប្រុសស្រី ២នាក់ ពាក់ពន្ធ័ករណី ជួញដូរថ្នាំញៀន យ៉ាងសកម្ម នៅជាយដែនខ្មែរ-ថៃ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លំាងសមត្ថកិច្ចធ្វើការបង្ក្រាប និងដកហូតបានថ្នាំញៀនយ៉ាម៉ា៩គ្រាប់ ហើយជនសង្ស័យទំាងនេះ នឹងត្រូវបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

មន្រ្តីនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ សោម វិច្ឆិការ ភេទប្រុស អាយុ ១៨ឆ្នាំ និងទី២.ឈ្មោះ អៀង អូន ភេទស្រី អាយុ ៤៥ឆ្នាំ ជនទំាងពីរនាក់នេះ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

លោក ចាប សុផារឹទ្ធ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុនចាប់ខ្លួនជនសង្ស័យទំាងពីរនាក់ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នៅចំនុចវត្ត៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទយ៉ាម៉ា ៩គ្រាប់ ឧបករណ៍កែច្នៃបំពង់ជក់មួយចំនួន ក្រោយសួរនាំ ជនសង្ស័យត្រូវបាន បញ្ជូនទៅតុលាការចាត់ការមច្បាប់៕

ឃាត់ខ្លួន២នាក់ បញ្ជូនទៅតុលាការ ខណៈជួញដូរថ្នាំញៀន នៅជាយដែនម៉ាឡៃ