រាជរដ្ឋាភិបាលត្រៀម កញ្ចប់ថវិកា ៥០០លានរៀល សម្រាប់បង្ក្រាប ឈើខុសច្បាប់ នាំចេញទៅវៀតណាម

ភ្នំពេញ៖គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសព្រៃឈើ ដែលរាជរដ្ឋាភិបាល កម្ពុជា បានបញ្ជា ឲ្យបង្កើត កាលពីប៉ុន្មានថ្ងៃមុន ដើម្បីបង្រ្កាបការនាំចេញឈើ ដោយខុសច្បាប់ទៅវៀតណាមនោះ នឹងត្រូវចំណាយ ថវិកា៥០០លានរៀល សម្រាប់ប្រតិបត្តិការចុះបង្រ្កាបនៅក្នុងខេត្តត្បូងឃ្មុំ និងក្រចេះ។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ច ប្រជុំរៀបចំផែនការ ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ថា រាជរដ្ឋាភិបាលពិតជាបានត្រៀមថវិកាប្រាកដមែន ប៉ុន្តែមិនទាន់បានមកដៃគណៈកម្មាជាតិ សម្រាប់បទ ល្មើសព្រៃឈើនៅឡើយទេ។

លោកបន្តថា “មិនទាន់មកដល់ដៃគណៈកម្មាការយើងនៅឡើយទេ គឺគ្រាន់តែត្រៀមមាន។ អីចឹងឯកឧត្តមនាយ ឧត្តមសេនីយ៍ ជាប្រធានគណៈកម្មាការ គឺបានចាត់ចែង បើសិនជាបានមកដល់ដៃ គឺនឹងមានការបន្ថែមលើ ប្រាក់ហូបជាដើម ចំពោះអ្នកប្រតិបត្តិការ”។

លោកបន្តថា ក្នុងប្រតិបត្តិការនេះ ប្រើប្រាស់កំលាំងសរុបទាំងអស់៣៦០នាក់ មានទាំងនគរបាលជាតិ១២០នាក់  កងរាជអាវុធហត្ថ១២០នាក់  និងកងទ័ពពិសេសឆ័ត្រយោង៩១១ចំនួន១២០ ដែលភាគច្រើនគឺកំលាំងនៅក្នុង ខេត្តផ្ទាល់តែម្តង។

ក្នុងប្រតិបត្តិការនេះ សម្តេចបានប្រគល់ឧទ្ធម្ភាគចក្រ ២គ្រឿង សម្រាប់ប្រតិបត្តិការផងដែរ ហើយឥឡូវបាន ប្រើប្រាស់មួយគ្រឿងហើយ សម្រាប់ដឹកក្រុមការងាររបស់គណៈកម្មាការទៅពិនិត្យគំនរឈើនៅខេត្តត្បូងឃ្មុំ និងក្រចេះ។

អ្នកនាំពាក្យខាងលើបន្តថា ក្រោយពីចុះប្រតិបត្តិការត្រួតពិនិត្យ ដែលដឹកនាំដោយ នាយកឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើហើយ នឹងធ្វើការបង្ហាញជា សាធារណៈនៅថ្ងៃទី២០ មករាខាងមុខ ដើម្បីបង្ហាញពីចំនួនឈើ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ ទី១៥ មករា សម្តេចតេជោ ហ៊ុន សែន បានព្រមានដកដំណែង អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ បើទប់ស្កាត់បទល្មើស រត់ពន្ធឈើទៅប្រទេស វៀតណាមមិនបាន។

សម្តេចតេជោ បានបញ្ជាឲ្យបិទច្រក់រត់ពន្ធឈើ ទៅវៀតណាម ពិសេស ករណី លោក ឧកញ៉ា លឹម វណ្ណា ហៅ ខ្នា និងឧកញ៉ា ស៊ឹម សំអុល ដែលកាងដឹកឈើ។

ក្នុងនោះសម្តេចបានបញ្ជាឲ្យបង្កើតគណៈកម្មាការជាតិទប់ស្កាត់បទល្មើសព្រៃឈើ ដែលមានលោកឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ហើយអគ្គស្នងការនគរបាលជាអនុប្រធាន គ្រប់អភិបាលខេត្តជាប់ព្រំដែន និងអភិបាលខេត្ត កំពង់ចាម៕

រាជរដ្ឋាភិបាលត្រៀម កញ្ចប់ថវិកា ៥០០លានរៀល សម្រាប់បង្ក្រាប ឈើខុសច្បាប់ នាំចេញទៅវៀតណាម

រាជរដ្ឋាភិបាលត្រៀម កញ្ចប់ថវិកា ៥០០លានរៀល សម្រាប់បង្ក្រាប ឈើខុសច្បាប់ នាំចេញទៅវៀតណាម

រាជរដ្ឋាភិបាលត្រៀម កញ្ចប់ថវិកា ៥០០លានរៀល សម្រាប់បង្ក្រាប ឈើខុសច្បាប់ នាំចេញទៅវៀតណាម

រាជរដ្ឋាភិបាលត្រៀម កញ្ចប់ថវិកា ៥០០លានរៀល សម្រាប់បង្ក្រាប ឈើខុសច្បាប់ នាំចេញទៅវៀតណាម