១០​កន្លែងស្រស់​ស្អាត ពេញ​និយម​សម្រាប់ទេសចរ​​ណ៍នៅ​ ឡាវ

១០​កន្លែងស្រស់​ស្អាត ពេញ​និយម​សម្រាប់ទេសចរ​​ណ៍នៅ​ ឡាវ

ប្រទេស​ឡាវ ជា​ប្រទេស​​គ្មាន​ព្រំដែន​សមុទ្រ​មួយ​​នៅ​អាស៊ីអាគ្នេយ៍​ ប៉ុន្តែ​​សំបូរ​ដោយ​​កន្លែង​ទេសចរណ៍​​​ជា​ច្រើន​ផង​ដែរ។ ​ប្រិយមិត្ត​មួយ​ចំនួន​​ដែល​ធ្លាប់​បាន​ទៅ​លេង​ប្រទេស​​ជិត​ខាង​​ កម្ពុជា​មួយ​នេះ ប្រាកដ​ជា​បាន​ដឹង​ខ្លះ​ៗ តាម​រយៈ​វិបសាយ Tour Opia បាន​បង្ហាញ​ពី​កន្លែង​ទេសចរណ៍​​ធំៗ​ចំនួន​១០ ​ដែល​​ជា​កន្លែង​ទាក់​ទាញ​អ្នក​ទេសចរ​​ទៅ​ទស្សនា នៅ​ប្រទេស​ឡាវ​ ៖​​​

 

១០​កន្លែងស្រស់​ស្អាត ពេញ​និយម​សម្រាប់ទេសចរ​​ណ៍នៅ​ ឡាវ
 

១០. ព្រៃ​អភិរក្ស​ Bokeo
ជា​តំបន់​​អភិរក្ស​សម្បត្តិ​​ធម្មជាតិ​​នៃ​ប្រទេស​ឡាវ នៅ​ទី​នោះ​ទេសចរ​អាច​ទស្សនា ប្រភេទ​សត្វ​កម្រ​​មួយ​ចំនួនដូចជា សត្វ​ទោច ដំរី ខ្លាឃ្មុំ ខ្លា ក្របី​ព្រៃ​ សត្វ​​បក្សី​ប្លែក​ៗ​ជា​ដើម។ ក្រៅ​តែ​ពី​ទស្សនា​សត្វ​ព្រៃ អ្នក​ទេសចរ​ជា​​ច្រើន​ចូល​ចិត្ត សម្រាក​លំហែ​កាយ​ដោយ​ស្នាក់​នៅ​​លើ​ផ្ទះ​ដើម​ឈើ ជិះ​ខ្សែ​រ៉ត​កម្សាន្ត​ ដើរ​លេង​តាម​ព្រៃ​ភ្នំ​ជា​ដើម។

 

១០​កន្លែងស្រស់​ស្អាត ពេញ​និយម​សម្រាប់ទេសចរ​​ណ៍នៅ​ ឡាវ
 

៩. តំបន់​សម្រាក​កាយ ភូមិ Nong Kiau​​
ស្ថិត​ក្នុង​ខេត្ត​ លួងព្រះបាង ភូមិ Nong Kiau ឬ​អាច​ហៅ​ម៉្យាង​​ទៀត​ថា Nong Khiaw ជា​កន្លែងទេសចរ​និយម​លំហែ​កាយ ដោយ​ការ​ ឡើង​ភ្នំ ដើរ​លេង និង​ជិះ​កង់​ផ្សង​ព្រេង។ នៅ​ទី​នោះ​ ពុំ​មាន​សណ្ឋាគារ​ប្រណិត​ៗ​អ្វី​ទេ ប៉ុន្តែ​អ្នក​ដើរ​កម្សាន្ត​នឹង​រីករាយ​នៃ​ជីវិត​រស់​នៅ​​តាម​អ្នក​ភូមិ ស្នាក់​នៅ​និង​ហូប​អាហារ​​តាម​អ្នក​ស្រុក​ក្នុង​តំបន់។

 

១០​កន្លែងស្រស់​ស្អាត ពេញ​និយម​សម្រាប់ទេសចរ​​ណ៍នៅ​ ឡាវ
 

៨. រូង​ភ្នំ Tham Kong Lo
ជា​រូង​ភ្នំ​​ថ្ម​កំបោរ ស្ថិត​ក្នុង​ឧទ្យាន​ជាតិ Phu Hin Bun Tham Kong Lo និង​ជា​​​កន្លែង​ទាក់​ទាញ​អ្នក​ទេសចរ​​​ចូល​ទៅ​ទស្សនា​ជា​ច្រើន​នាក់។ ក្នុង​ដំណើរ​ផ្សងព្រេង​ ដើរ​តាម​រូង​ភ្នំ​ប្រវែង​ ៦,៥ គីឡូម៉ែត្រ ​ទេស​ចរ​នឹង​ទៅ​ដល់​​ អាង​ទឹក​ចម្រុះ​ពណ៌​​ដូច​ត្បូង​មរកត​ដែល​អ្នក​ស្រុក​ក្នុង​តំបន់​និយម​​គោរព​​ ថា​​ជា​កន្លែង​សក្ដិសិទ្ធិ។

 

១០​កន្លែងស្រស់​ស្អាត ពេញ​និយម​សម្រាប់ទេសចរ​​ណ៍នៅ​ ឡាវ
 

៧. ក្រុង​ Luang Namtha
ជា​ក្រុង​ធំ​​មួយ​នៅ​ភាគ​ខាង​​ជើង​ប្រទេស​ឡាវ​ក្នុង​ខេត្ត Lung Namtha អ្នក​ដំណើរ​​​​​​​​ដែល​ចេញ​ពី​​ប្រទេស​ចិន​​រួច​ចូល​​​មក​លេង​ក្នុង​ដី​ឡាវ តែង​ឈប់​សម្រាក​នៅ​ទី​នោះ។ អ្នក​ទៅ​ទស្សនា​ជា​ច្រើន​ចូល​ចិត្ត​ជួល​កង់​ជិះ​កម្សាន្ត​ក្នុង​ក្រុង ទៅ​មើល​ការ​​សម្ដែង​របស់​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច ឬ​ទៅ​លេង​ទឹក​ជ្រោះ​ជា​ច្រើន​កន្លែង។ ផ្សារ​រាត្រី​​ដែល​លក់​ឥវ៉ាន់​ធូរ​ថ្លៃ​នៅ​ទី​នោះ ក៏​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ផង​ដែរ។

 

១០​កន្លែងស្រស់​ស្អាត ពេញ​និយម​សម្រាប់ទេសចរ​​ណ៍នៅ​ ឡាវ
 

៦. ប្រាសាទ​ វត្ត​ភូ
ជា​សំណង់​ប្រាសាទ​បុរាណ​ខ្មែរ ស្ថិត​​លើ​​ភ្នំ​ Phu Kao ខេត្ត​​ចំប៉ា​សក្ដិ​​ ​ប្រទេស​​ឡាវ​ ប្រាសាទ​វត្ត​ភូ ជា​កន្លែង​​​​ទាក់​ទាញ​អ្នក​ទេសចរ​ទៅ​ទស្សនា​ច្រើន។ អ្នក​ទេសចរ​​​ភាគ​ច្រើន​ ទៅ​លេង​ទី​នោះ​នឹង​បាន​ទស្សនា​​​ប្រាសាទ​សង់​ឡើង​​តាម​​បែប​ព្រហ្មញ្ញសាសនា និង​ចម្លាក់​តាម​ប្រាសាទ​​ បង្ហាញ​ពី​​វប្បធម៌​ និង​អារ្យធម៌​ខ្មែរ។

 

១០​កន្លែងស្រស់​ស្អាត ពេញ​និយម​សម្រាប់ទេសចរ​​ណ៍នៅ​ ឡាវ
 

៥. កោះ​ Si Phan Don​​​​​​​​​​
ស្ថិត​​នៅ​​ខេត្ត​​ចម្ប៉ា​សក្ដិ​ ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ ប្រជុំ​កោះ​​នៃ​​ដៃ​ទន្លេ​មេគង្គ​ Si Phan Don ឬ​ជា​​មាន​ន័យ​ពី​ភាសា​ឡាវ​ថា (ប្រជុំ​ កោះ​ ៤០០០) ជា​កន្លែង​សំបូរ​ដោយ​ទេសភាព​ស្អាត​តាមបែប​ធម្មជាតិ។ អ្នក​​ដើរ​ទេស​ចរ​ជា​លក្ខណៈ​គ្រួសារ​ចូល​ចិត្ត​ចំណាយ​ពេល​នៅ​ទី​នោះ ដោយ​ជិះ​ទូក​ កាយ៉ាក់ (Kayak) និង​ស្នាក់​នៅ​ បង់កាឡូ។

 

១០​កន្លែងស្រស់​ស្អាត ពេញ​និយម​សម្រាប់ទេសចរ​​ណ៍នៅ​ ឡាវ
 

​៤. ភូមិ Phonsavan
មាន​ន័យ​ពី​ភាសា​ឡាវ​​ថា ” ទួល​នៃ​ឋានសួគ៌” ​ភ្ញៀវ​ទេសចរ​​​​ជា​ច្រើន​និយម​ចូល​ចិត្ត​ទៅ​ទស្សនា​តំបន់​ នោះ​ ជា​ពិសេស​បុណ្យ​ចូល​ឆ្នាំ​​តាម​តំបន់​ដែល​មាន​ការ​កម្មវិធី​កម្សាន្ត​សប្បាយ​ៗ ដូច​ជា​ការ​ប្រជល់​គោ ជា​ដើម។ អ្វី​ដែល​ជា​ការ​ទាក់​ទាញ​មួយ​ទៀត​នោះ គឺ​ការ​ទៅ​ទស្សនា​ក្រឡ​​ថ្ម​យក្ស​ រាប់​ពាន់​ក្រឡ នៅ​ពាស​ពេញ​ទី​វាល ដែល​ជា​កន្លែង​​​​បុរេប្រវត្តិ​នៃ​ប្រទេស​ឡាវ។

 

១០​កន្លែងស្រស់​ស្អាត ពេញ​និយម​សម្រាប់ទេសចរ​​ណ៍នៅ​ ឡាវ
 

៣. ក្រុង​ Vang Vieng
ជា​ក្រុង​ទេសចរ​តាម​បណ្ដោយ​ទន្លេ Nam Song អ្នក​ទេសចរ​ជា​ច្រើន​និយម​ទៅ​ធ្វើ​ដំណើរ​ផ្សងព្រេង​នៅ​ទី​នោះ តាម​រយៈ​ការ​ទៅ​ទស្សនា​រូង​ថ្ម​ភ្នំ អុំ​ទូក​​កាយ៉ាក់ និង​លំហែ​កាយ​​​តាម​ទេសភាព​ជនបទ​តាម​ភូមិ​ជា​ច្រើន​ផង​ដែរ។

 

១០​កន្លែងស្រស់​ស្អាត ពេញ​និយម​សម្រាប់ទេសចរ​​ណ៍នៅ​ ឡាវ
 

២. ក្រុង​​វៀងចន្ទន៍​​
ជា​រដ្ឋធានី​នៃ​ប្រទេស​ឡាវ ជា​ទី​ក្រុង​ដែល​ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណានិគម​បារាំង​ ដូច​នេះ​ភ្ញៀវ​ទេសចរ​អាច​​ឃើញ​ពី​សំណង់​អគារ​​មួយ​ចំនួន​ ដូច​ជា ផ្ទះ​វីឡា​​ ហាង​នំប៉័ង​ ហាង​កាហ្វេ តាម​រចនាបថ​ប្រទេស​បារាំង។ អ្នក​ទេសចរ​បាន​ទៅ​ទស្សនា​ក្រុង​វៀងចន្ទន៍​ហើយ​ តែង​មិន​ភ្លេច​ទេ ការ​ទិញ​សូត្រ​ជា​វត្ថុ​អនុស្សាវរីយ៍ ឬ​យក​ទៅ​ផ្ញើ​អ្នក​ផ្ទះ។

 

១០​កន្លែងស្រស់​ស្អាត ពេញ​និយម​សម្រាប់ទេសចរ​​ណ៍នៅ​ ឡាវ
 

១. ខេត្ត​លួងព្រះបាង
ជា​​តំបន់​​​ប្រវត្តិសាស្ត្រ​មួយ និង​ជា​តំបន់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​​​ក្នុង​ប្រទេស​ឡាវ ខេត្ត​លួងព្រះបាង​ មាន​ប្រាសាទ​​ និង​ទី​អារាម​ជា​ច្រើន។ អ្នក​ទេសចរ​​ភាគ​ច្រើន ទៅ​លេង​ទី​នោះ​ ពេញ​និយម​ចូល​ចិត្ត​ការ​ជិះ​ដំរី ទៅ​លេង​ទឹក​ជ្រោះ ដើរ​ផ្សារ​រាត្រី និង​រីករាយ​​​នឹង​ជីវិត​តាម​ដង​ទន្លេ​មេគង្គ និង​ទន្លេ Nam Khan ផង​ដែរ៕

 

១០​កន្លែងស្រស់​ស្អាត ពេញ​និយម​សម្រាប់ទេសចរ​​ណ៍នៅ​ ឡាវ
 

ចុចអាន៖ តំបន់​ទេសចរណ៍​កំពូល​ទាំង​១០​នៅ​ហ្វីលីពីន ស្អាតៗ​អស់​ទាស់!

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ touropia​​