ពិធី​​​ឲ្យ​ស្រមោច​ពិស​ខាំ​ដ៏​ចុក​ ដើម្បី​​ក្លាយ​​ជា​បុរស​ពិត​

ពិធី​​​ឲ្យ​ស្រមោច​ពិស​ខាំ​ដ៏​ចុក​ ដើម្បី​​ក្លាយ​​ជា​បុរស​ពិត​

ពិធី​​​​ឲ្យ​ស្រមោច​ពិស​ខាំ​ ជា​ពិធី​ដ៏​ឈឺ​ចុក​ចាប់​បំផុត​​របស់​​ ក្រុម​កុលសម្ព័ន្ធ​ Satere-Mawe ​រស់​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន ​​ដោយ​មនុស្ស​ប្រុស​គ្រប់​គ្នា​នឹង​មិន​អាច​ក្លាយ​ជា​បុរស​ពិតបាន​ឡើយ ​​ប្រសិន​បើ​​មិន​ចូល​រួម​ពិធី​មួយ​នេះ។

 

ពិធី​​​ឲ្យ​ស្រមោច​ពិស​ខាំ​ដ៏​ចុក​ ដើម្បី​​ក្លាយ​​ជា​បុរស​ពិត​

 

​​​​​ពិធី​នេះ​ធ្វើ​ឡើង​​​​ចំពោះ​ ក្មេង​ប្រុស​​​គ្រប់​អាយុ​រួម​ភេទ ​ត្រូវ​ដើរ​ចូល​ព្រៃ​​ជ្រៅ​ជា​មួយ​គ្រូ​ថ្នាំ ​និង​​បុរស​ក្មេង​ៗ​​ស្របាល​គ្នា​​ ជា​ច្រើន​នាក់​ទៀត ដើម្បី​ស្វែង​រក​ស្រមោច​​ពិស​​​​ ដែលមាន​​ពិសខ្លាំង​ស្មើ​គ្រាប់​កាំភ្លើង ឬ​ហៅ Bullet Ant។ ស្រមោច​ប្រភេទ​នេះ​ ​ត្រូវ​គេ​ចាត់​ទុក​​​ជា​សត្វ​ទិច​ចុក​ជាង​គេ​បំផុត​ក្នុង​លោក ដោយ​​មួយ​ទ្រនិច​របស់​វា​ ​ស្មើ​នឹង​​គ្រាប់​កាំ​ភ្លើង​​បាញ់​ចូល​សាច់​មួយ​គ្រាប់​ដែរ។

 

​​ក្មេង​ៗ​​ទាំង​នោះ ​​ដើរ​ប្រមូល​​ស្រមោច​ពិស​បាន ​និង​ត្រូវ​ដាក់​ក្នុង​​កញ្ចប់​ស្លឹក​​ថ្នាំ​មួយ​ប្រភេទ​ដាក់​ក្នុង​កន្ត្រក​ត្បាញ​ពី​ឈើ រួច​ប្រគល់​ឲ្យ​គ្រូថ្នាំ។

 

​ពេល​រក​បាន​​ត្រូវ​យក​មក​ផ្ទះ​ ​​រួច​ក្មេង​ប្រុស​ៗ​ទាំង​នោះ​ ​ត្រូវ​លូក​ដៃ​ចូល​កន្ត្រក ​ដែល​មាន​ស្រមោច​ពិស ទុក​ឲ្យ​បាន​​​ប្រមាណ ១០នាទី ដោយ​​រាំ​បណ្ដើរ​ជាមួយ​​​​ចាស់​​ៗ ដើម្បី​បំបាត់​ភាព​ឈឺចាប់​​​រហូត​គ្រប់​ពេល។​បន្ថែម​លើ​នេះ ​​ក្មេង​ៗ​វ័យ​ជំទង់​ខាង​លើ ​ត្រូវ​តែ​​ទ្រាំ​ធ្វើ​បែប​នេះបាន​ ២០​ដង ​​ទើប​ក្រុមកុលសម្ព័ន្ធ​​​ទទួល​ស្គាល់​ជា​បុរស​ពិត។

 

​ចំណែក​អ្នក​កំប្លែង​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ ​​​លោក Hamish ​​ចង់​ភ្លក់​ការ​ឈឺ​ចុក​ចាប់​ទាំង​នោះ​ បាន​ធ្វើ​ដំណើរ​ស្កាត់​​ទៅ​កាន់​ព្រៃ​អាម៉ាហ្សូន​ផ្ទាល់ ​និង​​ឲ្យ​ស្រមោច​នោះ​ខាំ​ ​តែ​ញាត់​ដៃ​មិន​បាន​ ១០វិនាទី​ផង រូប​គាត់​ត្រូវ​ស្រែក​​យំ មិន​អាច​ទ្រាំ​បាន ​រហូត​​​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​យ៉ាង​ប្រញាប់​បំផុត៕

 

ពិធី​​​ឲ្យ​ស្រមោច​ពិស​ខាំ​ដ៏​ចុក​ ដើម្បី​​ក្លាយ​​ជា​បុរស​ពិត​

 

ពិធី​​​ឲ្យ​ស្រមោច​ពិស​ខាំ​ដ៏​ចុក​ ដើម្បី​​ក្លាយ​​ជា​បុរស​ពិត​

 

ពិធី​​​ឲ្យ​ស្រមោច​ពិស​ខាំ​ដ៏​ចុក​ ដើម្បី​​ក្លាយ​​ជា​បុរស​ពិត​

 


ចុចអាន៖ ក្រុម​កុលសម្ព័ន្ធ​មួយ​នៅ​ឥណ្ឌូណេស៊ី ​កាត់​ម្រាម​ដៃ​​​ដើម្បី​កាន់​ទុក្ខ​

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ Businessinsider