៥ ​សន្លឹក​បង្ហាញ​ពី​សំរាម​​​យ៉ាង​ស្អេកស្កះ​ក្នុង​ប្រឡាយ​​​​​ទីក្រុង​ភ្នំពេញ


៥ ​សន្លឹក​បង្ហាញ​ពី​សំរាម​​​យ៉ាង​ស្អេកស្កះ​ក្នុង​ប្រឡាយ​​​​​ទីក្រុង​ភ្នំពេញ

ការ​ចោល​សំរាម​ពាសវាលពាសកាល​នៅ​តែ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​​ប៉ះពាល់​ជា​ខ្លាំង​ដល់​​សោភណភាព​រាជធានី​ភ្នំពេញ។ ​​កាល​ពី​ថ្ងៃ​ទី១៤ ​​មករា​កន្លង​ទៅ​​​ ​​​​​​​​​ទំព័រ​ Facebook ​ផ្លូវការ​របស់​សាលា​រាជធានី​ភ្នំពេញ​​បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​​​បង្ហាញ​ពី​​​​សំរាម​យ៉ាង​ខាប់​ពេញ​ផ្ទៃ​ប្រឡាយ​​​​​បឹង​ត្របែក​ត្រង់​ចំណុច​របាំង​សម្រាស់​ការពារ​សំរាម​ទី ១ ​ផ្លូវ​លេខ ​៤៨៨ ​​​​ដ៏​គួរ​ឲ្យ​បារម្ភ​​។

 

៥ ​សន្លឹក​បង្ហាញ​ពី​សំរាម​​​យ៉ាង​ស្អេកស្កះ​ក្នុង​ប្រឡាយ​​​​​ទីក្រុង​ភ្នំពេញ

 

​​​​​​​​​ម្ចាស់​គណនី​ Facebook ​ឈ្មោះ​ Chheang Sokmao ​បាន​ចូល​មក​បញ្ចេញ​មតិ​នៅ​ក្រោម​រូបភាព​នោះ​ថា ​«មិន​ដឹង​ពេល​ណា ​ទើប​ប្រជា​ពលរដ្ឋ​ភ្ញាក់ខ្លួន ​និង​រួម​គ្នា​សម្អាត​ទីក្រុង​យើង​ទេ!»។

 

​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​នេះ​ ម្នាក់​ទៀត​ឈ្មោះ​ថា ​”សែន​យ៉ាប់ មែន” ​​បាន​ប្រដូច​​ប្រឡាយ​នេះ​ទៅ​នឹង​ «ស្ទឹង​សំរាម»។ ​​គណនី​ឈ្មោះ​​​ Vong Oudom ​វិញ​បាន​សម្ដែង​​អារម្មណ៍​​អៀនខ្មាស​​ថា ​«[…មាន​អារម្មណ៍​ខ្មាស​គេ​ណាស់​ ​ពេល​ឃើញ​មាន​សំរាម​គ្រប់​ទី​កន្លែង»។

 

​​កន្លង​មក​ គេ​ឃើញ​មាន​​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​ទុក​ដាក់​សំរាម​នេះ​​​​ឥត​ដាច់​​ តែ​​​​​បញ្ហា​សំរាម​នៅ​តែ​ជា​​ចំណុច​រសើប​​​​​​ដែល​​មិន​ទាន់​រក​ច្រក​ចេញ​​ឃើញ​នៅ​ឡើយ​ ព្រម​ទាំង​​​​​ប៉ះពាល់​ដល់​​សោភណភាព​នៃ​ទីក្រុង​ភ្នំពេញផង​ដែរ។ ​​​​បើ​ទោះ​ជា​ ​​​ធ្លាប់​មាន​ការ​ព្រមាន​ផាក​ពិន័យ​ទៅ​លើ​អ្នក​ចោល​​សំរាម​ពី​សំណាក់​អាជ្ញាធរ​​ ​តែ​បញ្ហា​ដដែលៗ​​នេះ​ហាក់​មិន​ថមថយ​សោះ​ ​ខណៈ​ការ​ពិន័យ​មិន​ទាន់​ឃើញ​លេច​ចេញ​ជា​រូបរាង​ដូច​ការ​​ព្រមាន​​នៅ​ឡើយ។

 

៥ ​សន្លឹក​បង្ហាញ​ពី​សំរាម​​​យ៉ាង​ស្អេកស្កះ​ក្នុង​ប្រឡាយ​​​​​ទីក្រុង​ភ្នំពេញ

 

៥ ​សន្លឹក​បង្ហាញ​ពី​សំរាម​​​យ៉ាង​ស្អេកស្កះ​ក្នុង​ប្រឡាយ​​​​​ទីក្រុង​ភ្នំពេញ

 

៥ ​សន្លឹក​បង្ហាញ​ពី​សំរាម​​​យ៉ាង​ស្អេកស្កះ​ក្នុង​ប្រឡាយ​​​​​ទីក្រុង​ភ្នំពេញ

 

៥ ​សន្លឹក​បង្ហាញ​ពី​សំរាម​​​យ៉ាង​ស្អេកស្កះ​ក្នុង​ប្រឡាយ​​​​​ទីក្រុង​ភ្នំពេញ

 

សកម្មភាព​ស្តារ​សំរាម​ចេញ​ពី​ប្រឡាយ​របស់​​អង្គភាព​លូ​​​បូមទឹក​នៃ​មន្ទីរ​សាធារណការ​រាជធានី
កាល​ពី​ថ្ងៃ​ទី ១៤ ​មករា​កន្លង​ទៅ

 

 

ចុះ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​បញ្ហា​សំរាម​នេះ?

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​​​​
ប្រភពរូបភាព៖ ​Facebook សាលារាជធានីភ្នំពេញ