ពិធី​បញ្ចុះ​បឋមសិលា​ខុនដូ​ D’Seaview​ ដ៏​ប្រណីត​ ត្រូវ​បាន​រៀបចំ​នៅ​​កំពង់សោម​

ពិធី​បញ្ចុះ​បឋមសិលា​ខុនដូ​ D’Seaview​ ដ៏​ប្រណីត​ ត្រូវ​បាន​រៀបចំ​នៅ​​កំពង់សោម​

ពិធី​បញ្ចុះ​បឋមសិលា​អគារ​ D’Seaview​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៦ ខែ​មករា​ ដើម្បី​អបអរសាទ​ការ​លក់​ គម្រោង​ដំណាក់កាល​ទី​មួយ​ ក្រោម​អធិបតីភាព​ឯកឧត្តម​ យន្ត ​មីន ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជាតិ​ និង​អន្តរជាតិ​ទាំង​ជាច្រើន​នាក់​។

 

D’Seaview​ បាន​នាំមក​នូវ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​មួយ​ដែល​ដាក់បញ្ចូល​គ្នា​ទាំង​លំនៅដ្ឋាន​ និង​អគារ ពាណិជ្ជកម្ម​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់ស្អាត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។

 

​ជាមួយ​នឹង​អគារ​ភ្លោះ​ពីរ​ដែល​មាន​កម្ពស់​២៨​ជាន់ D’Seaview​ គឺជា​បណ្តុំ​នៃ​ខុនដូ​ប្រណីត​ អគារ ពាណិជ្ជកម្ម និង​សណ្ឋាគារ​ក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី​មួយ​ក្នុង​ខេត្ត​កំពង់សោម​។

 

ពិធី​បញ្ចុះ​បឋមសិលា​ខុនដូ​ D’Seaview​ ដ៏​ប្រណីត​ ត្រូវ​បាន​រៀបចំ​នៅ​​កំពង់សោម​

 

D’Seaview​ មាន​ទីតាំងនៅ​តាម​បណ្តោយ​មាត់សមុទ្រ​ជិត​ឆ្នេរ​សុខា​ព្រម​ទាំង​មាន​បរិយាកាស​ដ៏​សែន​មនោ​រម្យ ហើយ​ក៏​នៅ​មិន​ឆ្ងាយ​ពី​ទីប្រជុំជន​ដែល​ប្រមូលផ្តុំ​ដោយ​ភោជនីយដ្ឋាន​ជាតិ​ និង​អន្តរជាតិ បារ​ ក្លឹប​ ផ្សារ​រាត្រី​ ស្ប៉ា​ និង​ផ្សារ​ទំនើប​នានា​។

 

​ភ្ញៀវ​កិត្តិយស​ទាំងអស់​ត្រូវបាន​អញ្ជើញ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ Camhomes​ ដើម្បី​ធ្វើ​ជា​សក្ខីភាព​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​ដែល​​ចាប់ផ្តើម​នៅ​ម៉ោង​៨:០០​នាទី​ព្រឹក​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​ឯកឧត្តម​យន្ត​មីន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។

 

ពិធី​បញ្ចុះ​បឋមសិលា​ខុនដូ​ D’Seaview​ ដ៏​ប្រណីត​ ត្រូវ​បាន​រៀបចំ​នៅ​​កំពង់សោម​

បន្ទាប់​ពី​បញ្ចុះ​បឋមសិលា​នេះ ពិធី​ទទួល​ទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​ភ្ញៀវ​កិត្តិយស​ទាំងអស់ នឹង​រៀប​ចំ​នៅ​ក្នុង​សណ្ឋាគា​សុខា ខេត្ត​ព្រះសីហនុ​។ ​Camhomes​ ក៏​បាន​រៀបចំ​កម្មវិធី​ពិសេស​មួយ​គឺ ​«​ចាប់​រង្វាន់ ទិញ​ភ្លាម​ឈ្នះ​ភ្លាម​»​ ដល់​អតិថិជន​ដែល​ទិញ​ខុន​ដូ​ D’Seaview​ នៅក្នុង​ខែ​មករា​នេះ​។​

 

​គម្រោង​នេះ​រួម​មាន​អគារ​ស្នាក់នៅ​ ការិយាល័យ​ និង​សណ្ឋាគារ​ដែល​សរុប​មាន​ចំនួន​៧៣៥​បន្ទប់ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល​២៨​ខែ​។​

 

D’Seaview ​នឹង​ធ្វើ​ឲ្យ​ការ​ស្នាក់​នៅ​របស់​លោក​អ្នក​មាន​ផាសុកភាព​ ជាមួយនឹង​អាគារ​លំនៅដ្ឋាន និង អាគារ​ពាណិជ្ជកម្ម​ដ៏​ទំនើប​នៅក្នុង​ទីតាំង​តែមួយ​។

 

​វា​មិន​ត្រឹមតែ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ការ​រស់នៅ ការិយាល័យ និង​ការ​សម្រាក​លំហែ​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ការ​វិនិយោគ​នៅក្នុង​ការ​អភិវឌ្ឍ​បែប​ចម្រុះ​នេះ ​ទាំង​អគារ​ពាណិជ្ជកម្ម​ និង​ខុនដូ​អាចឲ្យ​លោក​អ្នក​ទទួល​បាន​ចំណេញ​ខ្ពស់​នា​ពេល​អនាគត​។

 

​គម្រោង​សណ្ឋាគា​របស់ D’Seaview​ ក៏​បើក​ឲ្យ​វិនិយោគគិន​ដេញថ្លៃ ជា​ពិសេស​គឺ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ចង់​បង្កើត​មុខ​ជំនួញ​ក៏ដូចជា​រស់នៅ​ផង​ដែរ​ជាមួយនឹង​ហាង​ទំនិញ (shop house) ។​

 

​បែបបទ​នៃ​ការ​រស់នៅ​ឆ្លុះ​បញ្ចាំង​ពី​គុណភាព​នៃ​គំនិត​ក្នុង​ការ​រចនា​របស់ ​D’Seaview ដែល​ធ្វើ​ឲ្យ​អតិថិជន​មាន​មោទនភាព​ដោយ​មាន​ស្នាក់​នៅ​មុនគេ​។ នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការលក់ និង​កក់​គឺ​មាន​ចំនួន​ជាង​៨០​ភាគរយ​នៃ​អគារ​ចំនួន​៣០០​បន្ទប់​ត្រូវ​បាន​ចាប់អារម្មណ៍​ដោយ​អតិថិជន​ជាតិ​និង​អន្តរជាតិ​នៅ​ក្នុង​តម្លៃ​ចាប់ពី​ ៦៧៥ ​ដុល្លារ​អាមេរិក​ដល់ ​១.៩៤៣ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​។​

 

​វា​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​កាន់​តែ​ច្រើន​ឡើង​កំពុង​ស្វែង​រក​ឱកាស​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា​។ ​ខេត្ត​ព្រះសីហនុ ដែល​ជា​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ភាគ​ខាង​ត្បូង​របស់​​កម្ពុជា​ មិន​ត្រឹមតែ​ជា​ទិសដៅ​ទេសចរណ៍​ទី​មួយ​របស់​ជាតិ ដែល​មាន​ឆ្នេរ​ស្រស់ត្រកាល និង​កោះ​ដ៏​សែន​មនោ​រម្យ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​ទីក្រុង​សេដ្ឋកិច្ច​ដែល​លូតលាស់​ជាងគេ​មួយ បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ​ដែរ។​

ក្រុង​ព្រះសីហនុ​គឺ​ជា​តំបន់​សេដ្ឋកិច្ច​មាត់​សមុទ្រ​មួយ​នៃ​ប្រទេស​កម្ពុជា ​ហើយ​កំពុងតែ​រីកចំរើន​យ៉ាង​ឆាប់​រហ័ស​មិន​ធ្លាប់​មាន​ពីមុនមក​។​ វា​គឺជា​កំពង់ផែ​ទឹក​ជ្រៅ​របស់​ជាតិ​តែ​មួយ​គត់ ​និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា​ ហើយ​ព្រម​ទាំង​មាន​ឧស្សាហកម្ម​ប្រេង​និង​ហ្គាស​ដ៏​ធំ​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

ព្រោះ​តែ​ខេត្ត​ព្រះសីហនុ​កំពុង​តែ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង ហេតុនេះ​ហើយ​ការ​តភ្ជាប់​ជើង​ហោះ​ហើរ ក៏​ដូចជា​រថយន្ត​ក្រុង​កាន់​តែ​ច្រើន​ឡើង​កំពុង​តែ​បង្កើត​ឡើង​ដើម្បី​ត​ភ្ជាប់​ទៅ​នឹង​បណ្ដា​ខេត្ត​ផ្សេងៗ និង​តំបន់​ដ៏ទៃទៀត។ ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​កំពុង​ដំណើរ​ហោះហើរ​ទៅ កូរ៉េ​ខាងត្បួង​ សិង្ហបុរី ​និង​ចិន ​ក៏​ដូច​ជា​ហោះហើរ​ទៅ​មក​ពី​សៀមរាប​។​

ជ្រើសរើស​លំនៅស្ថាន​ និង​អគារ​ពាណិជ្ជកម្ម​នៅ​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​អ្នក​ឥលូវ​នេះនិ​ង​សូម​អញ្ជើញ ទស្សនា​សាល​តាំង​បង្ហាញ​របស់​ Camhomes’ D’Seaview ​នៅ​វិមាន​កាណាឌីយ៉ា​ ជាមួយ​ការ​ផ្តល់​ប្រឹក្សា​ពី​អ្នក​ជំនាញ​អចលនទ្រព្យ​ ឬ​អ្នក​អាច​ចូល​មើល​ព័ត៌មាន​លម្អិត​តាម​រយៈ​គេហទំព័រ​realestate.com.kh​។​

 

​លោក​អ្នក​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​តាមរយៈ​លេខ​ទូរសព្ទ (855) 23 985 828 ៕

 

ពិធី​បញ្ចុះ​បឋមសិលា​ខុនដូ​ D’Seaview​ ដ៏​ប្រណីត​ ត្រូវ​បាន​រៀបចំ​នៅ​​កំពង់សោម​

 

ពិធី​បញ្ចុះ​បឋមសិលា​ខុនដូ​ D’Seaview​ ដ៏​ប្រណីត​ ត្រូវ​បាន​រៀបចំ​នៅ​​កំពង់សោម​

 

ពិធី​បញ្ចុះ​បឋមសិលា​ខុនដូ​ D’Seaview​ ដ៏​ប្រណីត​ ត្រូវ​បាន​រៀបចំ​នៅ​​កំពង់សោម​

 

អត្ថបទ៖ ពាណិជ្ជកម្ម​