តើ​ទឹក​ផ្លែឈើ​អ្វីដែល​ជួយ​អ្នក​ឱ្យ​ស្វាង​ស្រា​?

តើ​ទឹក​ផ្លែឈើ​អ្វីដែល​ជួយ​អ្នក​ឱ្យ​ស្វាង​ស្រា​?

​នៅពេល​ដែល​ផឹក​ស្រាស្រវឹង​គឺ​វា​ពិបាក​ទ្រាំ​ខ្លាំងណាស់ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​ក្អួត ឈឺក្បាល និង​វិលមុខ​ជាដើម ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ក្នុងការ​ស្វាង​ស្រារ​ដោយ​គ្រាន់តែ​ផឹកទឹក​ផ្លែ​ឈើ​ទាំង​៣​ប្រភេទ​គឺ​បាន​ហើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ទឹក​ប៉េងប៉ោះ​
ទឹក​ប៉េងប៉ោះ​នៅទីនេះ​សំដៅ​ដល់​ការ​យក​ប៉េងប៉ោះ​មក​កិន​ជា​ទឹក ដោយ​មិនមែន​ជា​ទឹកជ្រលក់​ដែល​អ្នក​ធ្លាប់​ញ៉ាំ​នោះទេ វា​ជា​ទឹក​ផ្លែឈើ ក្រោយពេល​ដែល​អ្នក​ផឹក​រួច វា​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើ​ឱ្យ​ជាតិ​អាកុល​នោះ​ចេញពី​ខ្លួន​អ្នក​យ៉ាង​លឿន​បាន នោះ​អ្នកនឹង​ឆាប់​ស្វាង​ស្រារ​ជា​មិនខានឡើយ​។​

ទឹក​ទំពាំងបាយជូរ​
ចំពោះ​មនុស្ស​ដែល​តែងតែ​មាន​អាការៈ​ក្អួត​ក្រោយពេល​ស្រវឹងស្រារ អ្នក​អាច​ផឹកទឹក​ទំពាំងបាយជូរ​នេះ​បាន ព្រោះ​វា​មាន​រសជាតិ​ជូរ និង​ផ្អែម ដែល​អាច​ជួយ​សម្រួល​ដល់​ក្រពះ​អ្នក​មិន​ឱ្យ​មាន​ប្រតិកម្ម​ឡើយ ដូចនេះ​វា​មិន​ងាយ​ធ្វើឱ្យ​អ្នក​ក្អួត​នោះទេ​។​

ទឹក​ឳ​ឡឹ​ក​
នៅពេល​ដែល​អ្នក​ផឹក​ស្រ​វឹក​រួច រាងកាយ​អ្នកនឹង​ប្រែជា​មាន​លក្ខណៈ​ក្តៅ​ក្នុង​រយៈពេល​យូរ ដូចនេះ​អ្នក​អាច​ផឹកទឹក​ឳ​ឡឹ​ក​នេះ​បាន ព្រោះ​វា​មាន​សារ​ធាតុទឹក​ខ្ពស់ និង​មាន​ជាតិ​ប៉ូ​តា​ស្យូម ដែល​អាច​ធ្វើឱ្យ​អ្នក​នោម​ច្រើន ដូចនេះ​វា​នឹង​អាចជួយ​ជម្រះ​ជាតិ​សុរា​ចេញពី​រាងកាយ​អ្នក​អស់​បាន​យ៉ាង​លឿន ថែម​ទាំង​អាច​ធ្វើឱ្យ​រាងកាយ​អ្នក​ចុះ​កម្តៅ​ទៀតផង​៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។