ប៉ូលិស​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​មនុស្សឃាត

សៀមរាប: ​ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​វ៉ារិន បាន​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅតុលាការ​ខេត្ដ បន្ទាប់ពី​បាន​យក​ដុំថ្ម​ចាំ​គប់​ទៅ​បុរស​ម្នាក់​បណ្ដាល​ឲ្យ​រងរបួសហើយ​បាន​ស្លាប់ ខ​ណះ​ពេល​បញ្ជូន​ដល់​នៅ​មន្ទីរពេទ្យ .

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ ២០១៦​នៅ​ចំណុចខាងកើត​ស្ពាន​ព្រៃ​ខ្នុរ​ភូមិ​ព្រៃ​ខ្នុរ ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន​ខេត្តសៀមរាប​។​ការចាប់ខ្លួន​នោះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ រំ​លន់ ឃុំ​ស្រែណូយ​ស្រុក​វ៉ារិន ខេត្តសៀមរាប​។​

​ជនរងគ្រោះ​ឈ្មោះ ម៉ាត់ ចាន់​ទ្រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​រំ​លន់ ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប បាន​ស្លាប់​បន្ទាប់ពី​ដឹក​សង្គ្រោះ​ដល់​មន្ទីរពេទ្យកាលពី​ថ្ងៃទី​១៤​ខែមករា​។ រីឯ​ជនបង្ក​មានឈ្មោះ ឈ​ត់ ឈឿត ហៅ​កុង ភេទប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ ជា​​មួយ​គ្នា​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ របស់ខ្លួន​មក​ទិញ​ទឹក​គោ សម្រាប់​ឲ្យកូនបៅ​នៅ​ម្តុំ ផ្សារ​ព្រៃ​ខ្នុរ ពេល​ជិះ​ម៉ូតូ​មក​តាម ផ្លូវ​បាន​ជួប​ជាមួយ និង​ជនសង្ស័យ​ជិះម៉ូតូ​មកពី​ទិញ​ស្រាស​ពេល​ឃើញ​ជនរងគ្រោះ​ជនសង្ស័យ​មានគំនិត​ចង់​សងសឹកព្រោះ​ខ្លួន​កន្លងមក​ធ្លាប់​ត្រូវ​ជន​រង​​គ្រោះ​វាយ​នៅក្នុងពេល​រាំ​ធុងបាស​ក្នុងភូមិហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មកដល់​កន្លែង​ស្នាក់នៅ​រួច​បាន​ដើរទៅ​ស្ទាក់​ចាំជនរងគ្រោះ​ជិះ​ម៉ូតូ​ត្រឡប់មកវិញ​ដោយបាន​រើស​ដុំថ្ម​ចំនួន​មួយ ដុំ​ឈរ​ចាំ​ក្បែរផ្លូវពេល​ជនរងគ្រោះ​ម៉ូតូ​ត្រឡប់​មកដល់​ជិត​ខ្លួន​ហើយ​ជនសង្ស័យ​បាន​យក​ដុំថ្ម​គប់សំដៅ​ក្បាល​របស់​ជនរងគ្រោះ​ខណៈពេល​កំពុង​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ត្រូវចំ​ខាងលើសៀតផ្កា​ខាងស្តាំ​ចំនួន​មួយ​ដុំថ្ម ហើយ​ជនរងគ្រោះ​ក៏​ដួល​ម៉ូតូ​សន្លប់​បាត់ស្មារតីនៅលើ​ដងផ្លូវ​រីឯ​ជនសង្ស័យ ក៏​បានមក​ផឹកស្រា ដូច​ធម្មតា​វិញ បន្ទាប់មកក៏មាន បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​បាន​ប្រទះឃើញជនរងគ្រោះ​ហើយ​នាំយកមក​ពេទ្យ​ដោយ​ស្មានថា​ជនរងគ្រោះ ដួល​ម៉ូតូ​ដោយសារ​របួសធ្ងន់​ពេក​ជនរងគ្រោះ ក៏បាន​ស្លាប់​ក្រោយពេល​ដឹក​មកដល់​មន្ទីរពេទ្យ។​

​សមត្ថកិច្ច​បានអោយដឹង​ថា រហូតដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ជនរងគ្រោះ​បានស្លាប់ ហើយ​ជួន​ពេលនោះ​ក៏មាន​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បាន​បំភ្លឺ​ប្រាប់ថាមាន​ជន​ឈ្មោះ កុង ភេទ​ប្រុស បាន​ប្រាប់​គាត់​ថា អ្នក​ដែល​ស្លាប់​នៅ​ភូមិ​រលំ​រុនឃុំ​ស្រែ​ណូយ​នោះ​គឺ​ខ្លួន​ជា​អ្នក​គប់​មួយ​ដុំថ្ម​បណ្តាល​ឲ្យ​ស្លាប់​ពុំមែន​ដួល​ម៉ូតូ​ឡើយហើយ​ឈ្មោះ កុង នេះ​កំពុង​ព្យាយាម​រក​វិធី​រត់គេចខ្លួន ផងដែរ ពេលនោះត្រូវបាន​កម្លាំង​ប៉ូលិស​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​នៅប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រែ​ណូយ​។​បន្ទាប់ពី​ចាប់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយសារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ពួនស្ទាក់​ចាំ​និង​យក​ដុំថ្ម គប់​លើជនរងគ្រោះ​ត្រូវចំ​ក្បាល​ខណៈពេល​កំពុង​ជិះ​ម៉ូតូ​បណ្តាលអោយ​ដួល​ពិតមែន​
ព្រោះតែ​ខឹង​នឹង​ជនរងគ្រោះ​ដែល​ធ្លាប់បាន​វាយ​លើ​ខ្លួន​កាលពី​ពេលមុន​ក្នុងពេល​រាំធុងបាស​ក្នុងភូមិ​។​

​បច្ចុប្បន្ននេះ​កម្លាំង​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​មកកាន់ការិយាល័យ​ជ​ជំនាញ​ដើម្បី​បន្ត​និ​តី​វិធី​ទៅតាម​ផ្លូវច្បាប់​នៅ​តុលាការ​៕

ប៉ូលិស​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​មនុស្សឃាត

ប៉ូលិស​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​មនុស្សឃាត