រថយន្ត​កូរ៉ូឡា​បុក​ម៉ូតូ​ផ្តាច់ជីវិត​៣​នាក់​នៅ​បាត់ដំបង

បាត់ដំបង: ក្រុមគ្រួសារ​៣​នាក់ ឪពុកម្តាយ​និង​កូនស្រី បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុដោយសារ​រថយន្ត​កូរ៉ូឡា មួយគ្រឿង​បើក​ជែង​​ជ្រុល មក​បុក​ម៉ូតូ​ជនរងគ្រោះ ដែល​កំពុង​ជិះ​ឌុប​គ្នា​។​

​ហេតុការណ៍​គ្រោះថ្នាក់​ដ៍​សែ​នស​ង្វែ​ក​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៤​រសៀលថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦​នៅតាម​បណ្តោយ​ផ្លូវ​​លេខ​៥៧ ស្ថិតក្នុង ភូមិ​បឹងរាំង សង្កាត់​អូ​ម៉ា​ល់ ក្រុង​បាត់ដំបង ។​

​ជនរងគ្រោះ​ដែល​ស្លាប់ ទាំង​៣​នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ ច្បាស់លាស់នៅឡើយ​ទេ គ្រាន់តែ​សាក្សី​ស្គាល់​ថា ឪពុក​ឈ្មោះ សម្បត្តិ និង កូនស្រីឈ្មោះ សម្បត្តិ ស្រី​មាន អាយុ​ជិត​ជិត​២០​ឆ្នាំ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បង្ក​ម៉ាក​កូរ៉ូឡា ចង្កូត​ស្តាំ​ស៊េរី​ចាស់ ព៌​ណ​ខ្មៅពាក់​ស្លាក​លេខ​បាត់ដំបង 2A 2331​ដែល​បើក​ជែង ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះមកដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅបុក​ម៉ូតូ ម៉ាក ហុងដា C125​ពាក់​ស្លាក​លេខបាត់ដំបង 1D 3650 ​ឌុប​គ្នា​៣​នាក់​ឪពុកម្តាយ​និង​កូនស្រី ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ តែម្តង​។​

​ក្រោយពី​បង្កហេតុ​រួច អ្នកបើកបរ​រថយន្ត​បង្ក បាន​ចុះ​គេចខ្លួនបាត់​។ ភ្លាមនោះសមត្ថកិច្ច​បានមក​ដល់ និង​វាស់វែង​រួច​ស្ទួ​ច យក​រថយន្ត​និង​​ម៉ូតូ​ទៅ​រក្សាទុក រង់ចាំ​ចាត់ការ​តាមច្បាប់​នាពេល​ក្រោយ​។ ចំណែក​សាកសព ត្រូវបាន​សមត្ថកិច្ចទាក់ទង​ទៅ​ក្រុមគ្រួសារ សាច់ញាតិ​មក​ទទួល​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​៕