ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រភព​ព័ត៌មាន​ប៉ូលិស​អីុ​រ៉ា​ក់ និង​ក្រសួងការបរទេស​អា​មេ​រិ​ក​រាយការណ៍​ថា ពួក​ជនប្រដាប់អាវុធ​មិន​ស្គាល់​អត្តសញ្ញាណ​កាលពី​ថ្ងៃ​ទី​១៧ មក​រា បាន​ចាប់ពង្រត់​ជនជាតិ​អា​មេ​រិ​ក​៣​នាក់​ក្នុង​រដ្ឋធានី​អីុ​រ៉ា​ក់ ។

វរសេនីយ៍ឯក​ប៉ូលិស​អីុ​រ៉ា​ក់មួយ​រូប​អះអាង​ថា ជនជាតិ​អា​មេ​រិ​ក​ទាំង​៣​នាក់​នេះ និង​អ្នកបកប្រែ​ជនជាតិ​អីុ​រ៉ា​ក់​ម្នាក់​ត្រូវ​ចាប់ពង្រត់ និង​ថា​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់បាន​បើក​ធ្វើ​ប្រតិបត្តិការ​មួយ​ដើម្បី​តាម​រក​ពួក​គេ ។ លោក​បញ្ជាក់​ថា ពួក​ចាប់ពង្រត់​ជា​ពួក​ជីវពល​ស្លៀកពាក់​ឯកសណ្ឋាន​យោធា ។

លោក JOHN KIRBY អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​គូសបញ្ជាក់​នា​ពេល​មុន​នេះ​ថា ជនជាតិ​អា​មេ​រិ​ក​ទាំង​៣​នាក់​នេះ​បាន​បាត់​ខ្លួន​នៅ​អីុ​រ៉ា​ក់ តែ​លោក​មិន​និយាយ​ថា តើ​ពួក​គេ​ជា​យោធា ឬ​ជា​ស៊ី​វិល ធ្វើការ​នៅ​ស្ថានទូត​អា​​មេ​រិ​ក ប្រចាំ​ក្រុង​បា​ដា​ដ​ឡើយ ។ លោក​បន្ត​ថា យើង​កំពុងធ្វើការ​ដោយ​រួម​សហការ​ពេញលេញ​ជាមួយ​អាជ្ញាធរ​អីុរ៉ា​ក់ ដើម្បី​តាម​រក​ពួក​គេ ៕