ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហនុ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​មួយ​បាន​កើត​ឡើង​ដោយ​សារ​រថយន្ត​មួយ​គ្រឿង​បើក​ធ្លាក់​ផ្លូវ​ជាតិ​លេខ​៤បណ្តាល​ឱ្យ​​ក្រឡាប់​ឆេះហ្មត់​​​អស់​ ​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៨ មករា ២០១៦ នេះ ​​ស្ថិតនៅ​មុខ​វត្ត​គីរីវ័ន ​ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សិលា ។

​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​ប្រចាំការ​តាម​ផ្លូវ​ជាតិ​លេខ​៤ ស្រុកកំពង់​សិលា បាន​ឱ្យ​ដឹង​ថា ​បុរសម្នាក់​និង​ស្ត្រី​ម្នាក់​ដែល​ស្ថិត​នៅ​​ក្នុង​ហេតុការណ៍​​​ក្រឡាប់​រថយន្ត​​​ខាងលើ​នេះ ​​ក្រោយ​ពី​រថយន្ត​ក្រឡាប់​គេ​ឃើញ​អ្នក​ទាំង​២នាក់លូន​ចេញ​ពី​រថយន្ត​មិន​​បណ្តាល​ឱ្យ​គ្រោះ​ថ្នាក់​នោះ​ទេ​​​ ​​​​​មួយ​សន្ទុះ​ទើប​រថយន្ត​​​​ឆេះ​ហុយផ្សែង​ទ្រលោម​​តែ​ម្តង​ ហើយ​​​​​ទាំង​២នាក់​នោះ​​​ក៏​​បាន​​គេច​ខ្លួន​ដោយ​ឡើង​ជិះ​រថយន្ត​ឈ្នួល​មួយ​គ្រឿង​​​​ឆ្ពោះ​ទៅ​រាជ​ធានី​ភ្នំពេញ​​បាត់ស្រមោល​ ។​

ក្រោយ​កើតហេតុ ​​គេ​ឃើញ​​មាន​​វត្តមាន​សមត្ថកិច្ច​​ចុះ​ទៅ​​ជួយ​អន្តរាគមន៍​​បាញ់​ទឹកពន្លត់​ផង​ដែរ ៕​

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រកាសែត​កោះសន្តិភាព​