ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​​កោះ​ធំ​ បាន​​ឃាត់​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ ជាប់​ពាក់​ព័ន្ធការ​ជួញដូរ​គ្រឿងញៀន​កាលពី​ម៉ោង​៤រសៀល​ថ្ងៃ​ទី​១៧ មក​រា ២០១៦ ​ស្ថិត​​នៅ​ក្នុងភូមិ​ព្រែក​យាយ​ហា​យ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ។

លោក ​ឈឿ​ន ​ប៊ុ​នឆ​ន ​អធិការ​នគ​របាលស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​​​ទាំង​២នាក់​​នេះ ម្នាក់​ឈ្មោះ​​ ប្រាំង ភារៈ ភេទប្រុស អាយុ២៧ឆ្នាំ ​ជា​កម្មករ​រោច​ក្រ​កាត់ដេរ រស់នៅ​ក្នុងភូមិ​កំពង់​សំបួរ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ​ ​​និង​ម្នាក់​ទៀត​ឈ្មោះ ​ឆុំ ស្រី​មួយ ភេទស្រី អាយុ២៨ឆ្នាំ ​មុខរបរ​មិន​ពិ​ប្រាកដ រស់នៅ​ក្នុងភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់​ ខេត្តតាកែវ  ។​ ចំណែក​​​​វត្ថុ​តាង ​មាន ​ថ្នាំញៀន​ម៉ា​ទឹក​កក​ចំនួន​២៨​កញ្ចប់​ ក្នុង​នោះ​ធំ​មួយ​កញ្ចប់ និង​សម្ភា​រ​សម្រាប់​​វេច​ខ្ចប់ ​និង​ប្រើប្រាស់​គ្រឿង​ញៀន​​មួយ​ចំនួន​ទៀត​ ។

លោក​អធិការ​បា​​ន​បន្ត​​ថា​ ​ក្រោយ​ពី​នគរបាល​​ទទួល​បាន​ព័ត៌​មាន​ពី​កម្លាំង​សម្ងាត់​មូលដ្ឋាន​ថា​ មានការ​​ជួញដូរ​ ​ចែកចាយ​គ្រឿងញៀន​ ក្នុង​​ចម្ការ​ល្មុត​ចុង​ភូមិ​ ​ទើបកម្លាំង​អធិ​ការដ្ឋាន​នគរបាល​ស្រុក​​សហការ​ជា​មួយ​​កម្លាំង​ប៉ុស្តិ៍រដ្ឋបាល​ព្រែក​ថ្មី ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​អធិការ​បាន​ចុះ​ទៅ​ឡោម​ព័ន្ធ​ទីតាំង​ខាងលើ​ រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​​ទាំង​២នាក់​​ ​ចំណែក​បក្សពួក​៣​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​អស់ ។

​​ជនសង្ស័យ​ទាំង​២​នាក់​ ​និង​វត្ថុ​តាង ​ត្រូវ​បាន​​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​​​ធ្វើ​ការ​​សាកសួរ​​ និង​កសាង​​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​​ ៕​