​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ប្រកាស​បង្កើន​កងទ័ព​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅ​ថ្ងៃ​ចន្ទ​ទី ១៨​នេះ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក  Malcolm Turnbull បានប្រកាស​បង្កើន​ចំនួន​ទ័ព​អូស្ត្រាលី​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ណា​តូ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ដើម្បី​ជួយ​គាំទ្រ​រដ្ឋាភិបាល​បច្ចុប្បន្ន​ប្រឆាំង​ក្រុម​ភេរវកម្ម​។ ការប្រកាស​នេះ​កើតឡើង​មុនពេល​លោក​ជួប​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ដើម្បី​ជជែក​ពី​បញ្ហា​សន្តិសុខ​មជ្ឈិមបូព៌ា​និង​អាស៊ី​ប៉ាស៊ីហ្វិក​។​

​បន្ទាប់ពី​ទៅ​ទស្សនកិច្ច​កិច្ច​ដោយ​ឥតមាន​ប្រកាស​ជាមុន​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull បាន​បន្តដំណើរ​ទៅកាន់​អា​ហ្វ​ហ្កា​នី​ស្ថាន​ទៀត​។ ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី​រូបនេះ​ក៏បាន​ប្រកាស​បង្កើន​វត្ត​មាន​ទ័ព​របស់ខ្លួន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ដើម្បី​ការពារ​និង​គាំទ្រ​រដ្ឋាភិបាល​បច្ចុប្បន្ន​ផងដែរ​។​

​នៅ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​អា​ហ្វ​ហ្កា​នី​ស្ថាន លោក Malcolm Turnbull បាន​បញ្ជាក់ថា រដ្ឋាភិបាល​លោក​នឹង​បង្កើន​ទាហាន​អូស្ត្រាលី​ចំនួន ២០​នាក់​ដើម្បី​ចូលរួម​ជាមួយ​ប្រតិបត្តិ​ការដែល​ដឹកនាំ​ដោយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រតិបត្តិការ​យោធា​រយៈពេល​ប្រហែល​១៤ ឆ្នាំ ពោលគឺ​រាប់​ពី​ពេលដែល​មានការ​ឈ្លានពាន​អា​ហ្វ​ហ្កា​នី​ស្ថាន​ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ​ក្រុម​តា​លី​បង់ អូស្ត្រាលី​បាត់បង់​កងទ័ព ៤១ នាក់​។ បើសិន​បង្កើន​ទ័ព ២០​នាក់​ទៀត កងទ័ព​អូស្ត្រាលី​ដែល​កំពុង​ឈរជើង​នៅ​អា​ហ្វ​ហ្កា​នី​ស្ថា​នឹង​កើត​ឡើងដល់ ២៧០​នាក់​វិញ​។

​យ៉ាងណាក៏ដោយ​នយោបាយ​ការបរទេស​របស់លោក Malcolm Turnbull មិនសូវ​ផ្តោត​ខ្លាំង​លើ​ការប្រឆាំង​ភេរវកម្ម​ដូច​គោលនយោបាយ​លោក Tony Abbott ឡើយ​។ ហើយ​កាលពី​ថ្មីៗ​នេះ លោក​ក៏​បដិសេធ​សំណើរ​សុំ​ឲ្យ​មានការ​បង្កើន​វត្តមាន​កងទ័ព​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​ដែ​ស្ហ​របស់​រដ្ឋបាល​លោក បា​រ៉ា​ក អូ​បា​ម៉ា ផងដែរ​។ ប៉ុន្តែ​សន្តិសុខ​អូស្ត្រាលី​បច្ចុប្បន្ន ក៏​ស្ថិតក្នុង​គ្រោះថ្នាក់​ធំ ព្រោះតែ​ការពង្រីក បណ្តាញ​ក្រុម​ដែ​ស្ហ​នៅ​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​ដែរ​។

​ក្រោយ ចាកចេញ​ពី​អា​ហ្វ​ហ្កា​នី​ស្ថាន លោក Malcolm Turnbull នឹង​បន្តដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​។ ហើយ​គេ​រំពឹងថា​បញ្ហា​សន្តិសុខ​តំបន់​មជ្ឈិមបូព៌ា​និង​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​ស្ថិតនៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ផងដែរ​។​

​ត្រលប់មក​បញ្ហា​អា​ហ្វ​ហ្កា​នី​ស្ថាន​វិញ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ នៅពេលដែល​ទាហាន​បរទេស​ចាប់ផ្តើម​ដកទ័ព​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន ក្រុម​តា​លី​បង់ បានចាប់ផ្តើម​វាយលុក​កាន់តែខ្លាំង​ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ​ក្រុង​កា​ប៊ុល​។ កិច្ចចរចា​សន្តិភាពរ​វាង​រដ្ឋាភិបាល​និង​ក្រុម​តា​លី​បង់​នេះ​ក៏​ជាប់គាំង​ក្រោយ​ការស្លាប់​របស់​មេដឹកនាំ​ខ្លួន​ផង​។  បញ្ហា​សន្តិសុខ​ប្រឈម​បញ្ហា​កាន់តែ​ធ្ងន់​ដល់​ឆ្នាំ ២០១៥ ព្រោះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បានចាប់ផ្តើម​ពង្រីក​បណ្តាញ​របស់ខ្លួន​មកដល់​ទឹកដី​អា​ហ្វ​ហ្ក​នី​ស្ថាន​ទៀត​។

​ជុំវិញ​បញ្ហា​ក្រុម​តា​លី​បង់ អា​ហ្វ​ហ្កា​នី​ស្ថាន ប៉ា​គី​ស្ថាន អាមេរិក និង​ចិន បាន​ស្វះស្វែង​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ភាគី​ទាំងពីរ​។ ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ភាគី​ទាំង​បួន​នឹង​ជួយ​ជជែក​គ្នា​ដើម្បី​ជជែក​គ្នា​ពី​ផែនទី​សន្តិភាព​ដែល​ជំរុញ​ឲ្យ​មានការ​ចរចា​រវាងរ​បប​ដឹកនាំ​ក្រុង​កា​ប៊ុល​និង​ក្រុម​តា​លី​បង់​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​