ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​កំពង់​​ស្ពឺ ៖ ​​​ចេញពី​ការ​យកចិត្តទុកដាក់​ និង​ចូលរួម​រំលែក​ទុក្ខ​ពី​ក្រុម​គ្រួសារ​នៃ​សព​កម្មការិនី​៤​នាក់ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ខណៈ​​ធ្វើ​ដំណើរ​ទៅ​បំពេញការងារ​ ហើយ​ត្រូវបាន​ជួប​ប្រទះ​នូវ​​គ្រោះថ្នាក់​ចរាចរ​ណ៍ លោក​អភិបាលខេត្ត​កំពង់ស្ពឺ​ បាន​ចំណាយ​ពេល​វេលា​ផ្ទាល់ខ្លួន​ទៅ​ចូលរួម​បុណ្យ​គម្រប់៧​ថ្ងៃ​​ទាំង​៤​នាក់​ដល់​លំនៅ​ដ្ឋា​ន​គ្រួសារ​​តែ​ម្តង​។ ទិដ្ឋភាព​សោកនាដ​កម្ម​រថយន្ត​ដឹក​កម្ម​ករ​បុក​រថយន្ត​​កម្ម​ករ​ស្លាប់​៤ របួស​ជិត​២០​នាក់​នៅ​គងពិសី

លោក​ម៉ា ​សាវ៉ា​ត​ អភិបាល​ស្រុក​គងពិសី​ឱ្យ​​ដឹង​ថា​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ មករា ​គឺជា​ថ្ងៃ​ដែល​ប្រារព្ធ​​ពិធីបុណ្យ​៧​ថ្ងៃ​ កម្មការិនី​ទាំង​៤​នាក់ ​លោក​អ៊ូ​ សំ​អួន​ អភិបាលខេត្ត​កំពង់ស្ពឺ​ បាន​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន​ទៅ​​សា​ក​សួរសុខទុក្ខ​អ្នក​ដែល​រង​របួស​ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​សព​កម្មការិនី​ទាំង​៤​នាក់​ ក្នុង​ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ​ផង​ដែរ​ ។​