ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សម្ព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា បាន​ស្នើ​លក្ខខណ្ឌ​៧​ចំណុច​ទៅ​កាន់​គណៈកម្មការ​ចំពោះ​កិច្ច​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សហជីព​។

ការ​ដាក់​សំណើ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក​ប៉ែន បញ្ញា តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ដែល​មាន​លោក វ៉ា​ន់ ស៊ូ​អៀង ជា​តំណាង ដែល​គេ​ដឹង​ថា ជា​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា នា​វិមាន​រដ្ឋសភា​។

ក្នុង​លក្ខខណ្ឌ​ទាំង​៧​ចំណុច​ដែល​ស្នើ​នោះ មាន​ចំណុច​សំខាន់​ៗ​ដូច​ជា ទី​១-​ត្រង់​មាត្រា​១០ ភាគី​ន​យោជក​ស្នើ​សុំ​ឲ្យ​មានការ​កែប្រែ​នូវ​ការ​កម្រិត​ចំនួន​កម្មករនិយោជិត​ក្នុង​ការ​ចូលរួម​បង្កើត​សហជីព ត្រូវ​បង្កើត​ឡើង​ដោយ​កម្មករនិយោជិត​យ៉ាងតិច​២០​ភាគរយ នៃ​ចំនួន​កម្មករនិយោជិត​សរុប​។  ទី​២-​មាត្រា​១៣ លក្ខន្តិកៈ​របស់ ឬ​សមាគម និយោជក​ណា​ដែល​ស្នើ​សុំ​ចុះបញ្ជី ត្រូវ​បង្កើត​ចំនួន​កូរ៉ុម​ប្រជុំ​ចំនួន​ភាគច្រើន​ដាច់ខាត (​យ៉ាងតិច​៥០​ភាគរយ​បូក​១)  លក្ខខណ្ឌ​តម្រូវ​ឲ្យ​មានការ​បោះ​ឆ្នោត​ជា​សម្ងាត់​ដោយ​សំឡេង​យ៉ាង​​៥០​ភាគរយ​បូក​១​។ ទី​៣ មាត្រា​១៤ ការ​រក្សា​បញ្ជី​កា​។  ទី​៤ មាត្រា​១៩ និយាយ​ពី​ការ​លុ​វ​បញ្ជី​កា ។  ទី​៥  មាត្រា​២០  ចែង​ពី​លក្ខខណ្ឌ​សម្រាប់​អ្នកដឹកនាំ​គ្រប់គ្រង នឹង​អ្នក​ទទួលខុសត្រូវ​កិច្ចការរដ្ឋបាល​របស់​សហជីព​នៅ​ក្នុង​សហ​គ្រឹះស្ថាន  ។ ទី​៦  មាត្រា​៥៤ ភាព​ជា​តំណាង​បំផុត នៅ​ថ្នាក់​សហគ្រាស ឬ​គ្រឹះស្ថាន និង​ទី​៧ មាត្រា​៧៧ ដែន​សមត្ថកិច្ច​។

 សំណើ​ទាំង​៧​ចំណុច របស់​ក្រុម​និយោជក​ដែល​ស្នើ​ទៅ​កាន់​គណៈកម្មការ​ចំពោះ​កិច្ច ភាគី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ត្រូវ​លើកយក​ទៅ​ពិភាក្សា​នៅ​ក្នុង​គណៈកម្មការ​ចំពោះ​កិច្ច​ទាំងមូល​ដែល​ជា​តំណាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ពិភាក្សា​គ្នា​។