Roma ស្មើ​ក្រុម​បាតរាង Verona ខណៈ Juventus បន្ត​ឈ្នះ​លើក​ទី​១០

គ្រូប​ង្វឹក​ថ្មី​របស់​ក្លិប Roma លោក Luciano Spalletti បាន​ទទួល​បរាជ័យ​ក្នុង​ការជំរុញ​ការ​លេង​របស់​កូន​ក្រុម​របស់​លោក​ ដោយសារ​តែ​ក្លិប​នេះ​បាន​ប្រកួត​ស្មើ​ជា​មួយ​នឹងក្លិប Verona ដែល​កំពុង​តែ​ស្ថិត​នៅ​បាត​តារាង​ទាំង​ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

romaជាមួយ​គ្នា​នេះដែល ក្លិប​ Juventus បាន​រក​បាន​ជ័យជម្នះ​លើកទី​១០​របស់​ខ្លួន​នៅ​ក្នុង​ Serie A ដោយ​បាន​យកឈ្នះ Udinese ក្នុង​នាម​ជាភ្ញៀវក្នុង​លទ្ធផល ៤-០។ កីឡាករ Radja Nainggolan បាន​ជួយ​ឲ្យ Roma នាំ​មុខ​បាន​មុន​នៅ​បួន​នាទី​មុន​នឹង​ចប់​តង់ទី​មួយ​ តែ​ត្រូវ​បាន​ Verona តាម​បាន​ស្មើវិញ​នៅនាទី ទី៦១ ដោយ​គ្រាប់​បាល់​ពេណាំងទី។ គួរ​បញ្ជាក់ថា ក្លិប Verona ពុំ​ទាន់​បាន​ស្គាល់​រងជាតិឈ្នះ​សូម្បី​តែ​ម្តង​ក្នុង ២០ ប្រកួត​នៅ​រដូវ​កាល​នេះ ហើយ​មាន​ត្រឹម​តែ​ ៩ ​ពិន្ទុតែ​ប៉ុណ្ណោះ។

ចំណែក​ឯ​ក្លិប Juventus ​ឯណោះវិញ​ ពីរ​គ្រាប់​ដំបូង​រក​បាន​ដោយ​កីឡាករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Paulo Dybala​ ដែល​នៅ​ក្នុង​នោះមួយគ្រាប់​បាន​មក​ពី​ការ​ទាត់​ប៉េណំងទី ហើយ​ពីរគ្រាប់រក​បាន​ដោយ​កីឡាករ Sami Khedira និង Alex Sandro។ នៅនាទីទី​ ២៥ ខ្សែការពារ​របស់ Udinese ត្រូវ​បាន​អាជ្ញាកណ្តាល​ឲ្យ​កាត​ក្រហម​បណ្តេញចេញពី​ការ​ប្រកួត។ Juventus មាន​ ៤២ពិន្ទុ កំពុង​តែ​ស្ថិត​នៅ​ក្នុងចំណាត់​ថ្នាក់​លេខ​ពីរនៅ​ក្នុង​​តារាង នៅ​ពីក្រោម​ក្លិប Napoli ចំនួន​ពីរ​ពិន្ទុ។​ ចំណែក​ Roma ដែល​បាន​បណ្តេញលោក Rudi Garcia កាលពី​ថ្ងៃពុធសប្តាហ៍មុន និង​តែងតាំង​ លោក Spalletti ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ជំនួសវិញ​នៅ​មួយ​ថ្ងៃ​ក្រោយ​មក កំពុង​តែ​ស្ថិត​នៅ​ក្នុង​ចំនាត់​ថ្នាក់​លេខ ៥ មាន ៣៥ ពិន្ទុ ដែល​ស្ថិត​នៅ​ឆ្ងាយ​មែន​ទែន​ពី​ក្លិប​នៅ​កំពូល​តារាង៕