ប្រឹងទ្រាំ​មិនបទជើងតូច អាចបង្កឲ្យ​មាន​គ្រោះថ្នាក់ធ្ងន់ធ្ងរ

យើងទាំងអស់គ្នាសុទ្ធតែធ្លាប់​ជួប​ស្ថានភាពពេលដែល​រវល់ខ្លាំង មិន​អាចសូម្បីតែទៅ​បន្ទប់ទឹក។ មិនថា វាជា​ការងារ, ការ​បង្រៀន ឬរវល់ខ្លាំងប៉ុណ្ណាទេ ការបទជើង​តូច​ជារឿង​ដែលយើង​ត្រូវធ្វើ​ជាប្រចាំថ្ងៃ។ ការទ្រាំ​មិនបត់ជើងតូច​ក្នុងរយៈពេលយូរ ទម្លាប់នេះ​អាចបណ្តាលឲ្យ​ប៉ះពាល់ដល់​សុខភាព​ធ្ងន់ធ្ងរ។
 
ប្រឹងទ្រាំ​មិនបទជើងតូច អាចបង្កឲ្យ​មាន​គ្រោះថ្នាក់ធ្ងន់ធ្ងរ
ប្លោកនោម​ជាថង់សាច់ដុំ ដែល​មានលក្ខណៈស្វិត និងអាច​រួមតូចបាន​អាស្រ័យលើប​រិមាណ​ទឹកនោម។ ភ្នាសរបស់​វាភ្ជាប់ទៅ​នឹងសរសៃប្រសាទ ដើម្បី​គណនា​កំណើនឡើង​នៃ​ទឹកនោម និងបញ្ជូន​សញ្ញាប្រាប់​ដល់ខួរក្បាល ប្រសិនបើអ្នក​ត្រូវបត់ជើង​តូច។ ជាធម្មតា សញ្ញានឹង​ត្រូវបាន​បញ្ជូល នៅ​ពេលប្លោកនោម​ពេញបាន​ពាក់កណ្តាល។ តែទោះបីជា​យ៉ាង​ណា ខួរក្បាល​របស់អ្នក​មានសមត្ថភាព​អាចជួយ​ទប់ការនោម នៅពេលអ្នក​បម្រុងនឹង​ទៅនោម។ អាស្រ័យ​លើស្ថានភាព ពេលខ្លះអ្នក​អាចគ្រប់គ្រងខ្លួនឯង​បាន ហើយ​ពេលខ្លះ​អ្នក​មិនអើពើ​នឹងការជម្រុញ​របស់ប្លោកនោម​ដែលទទួល​បានសារ​ពីខួរក្បាល ឲ្យទៅ​បត់ជើងតូច។
ផលប៉ះពាល់នៃការទ្រាំ​មិនទៅបត់ជើងតូច
១. ឆ្លងមេរោគ​ក្នុងតម្រងនោម
ជំងឺឆ្លងមេរោគ​ក្នុងតម្រងនោម​ជាបញ្ហាសុខភាពទី ១បណ្តាលមកពី​ការទ្រាំមិន​បត់ជើងតូច​ញឹកញាប់។ បញ្ហានេះកើតឡើង​ដោយសារបាក់តេរី​កើតនៅក្នុងទ្វារនោម​ចំហរ។ ទ្វារនោម​ជាបំពង់​មួយដែល​បញ្ជូនទឹកនោម​ពីប្លោកនោម​ទៅខាងក្រៅ ដូច្នេះនៅ​ពេលទឹកនោម​ត្រូវបាន​រក្សាទុក នាំឲ្យបាក់តេរី​ចូលទៅក្នុង​តម្រងនោម ហើយកើនឡើង​កាន់តែច្រើន។ ការ​នោម​ញឹកញាប់ និងឲ្យបាន​ទៀងទាត់​ជារឿងមួយសំខាន់ ក្នុងការក​ម្ចាត់បាក់តេរី​ចេញពីក្នុង​ខ្លួន និងការពារពីការលូតលាស់​របស់បាក់តេរី។
២. ងាយ​នឹងខូចប្លោកនោម
មានកត្តាមួយ​ចំនួនដែល​ងាយធ្វើឲ្យខូចប្លោក​នោមបាន ហើយកត្តា​ភាគច្រើនបណ្តាល​មកពីអាហារ និង​ភេសជ្ជៈដែលអ្នក​ទទួលទាន។ តែទោះបីជា​យ៉ាងណា ការទ្រាំមិន​បត់ជើង​តូចក៏​អាចធ្វើឲ្យ​ខូជប្លោកនោម​ផងដែរ ព្រោះវាបានប៉ះពាល់ដល់មុខងារ​នៃសរសៃប្រសាទ​នៅក្នុង​ភ្នាសប្លោកនោម។ នៅពេល​ប្លោកនោមកាន់​តែធំឡើង កាន់តែផ្ទុក​ទឹកនោមច្រើន សរសៃប្រសាទ​ចាប់ផ្តើមធ្វើការ​ខ្លាំង ដែលជាលទ្ធផល​ធ្វើឲ្យអ្នក​នោមញឹក​ខុសធម្មតា។ បញ្ហានេះក៏អាច​បណ្តាលឲ្យ​ឆ្លងមេរោគ​ក្នុងតម្រងនោម​ផងដែរ។
៣. នោមទាស់
បញ្ហានោមទាស់​នេះធ្វើឲ្យមនុស្ស​អសមត្ថភាពមិន​អាចបញ្ចេញទឹកនោម​អស់ពីក្នុងប្លោកនោម​បាន។ បញ្ហានេះអាច​ធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ, វាអាចជា​ជំងឺគំរាមកំហែង​ដល់អាយុជីវិត ដោយសារ​ការឈឺចាប់ច្រើន និងមិន​សុខស្រួល។ បញ្ហានោម​ទាស់រ៉ាំរ៉ៃអាច​មានរយៈពេល​យូរ ហើយអាចធ្វើឲ្យកើ​តមាន​បញ្ហាផ្សេងទៀត​ដូចជា លេច​នោម មិនអាច​ទប់នោមបាន ក៏ដូចជា​ឆ្លងមេរោគ​ក្នុងតម្រងនោម​ផងដែរ៕
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រឹងទ្រាំ​មិនបទជើងតូច អាចបង្កឲ្យ​មាន​គ្រោះថ្នាក់ធ្ងន់ធ្ងរ