​អាហា​រទាំង​៧​ប្រភេទ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ពិសារ​

​អាហា​រទាំង​៧​ប្រភេទ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ពិសារ​

​នៅពេល​ដែល​អ្នក​បរិភោគ​អាហារ​នៅពេល​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​ពិសារ​អាហារ​ដែល​ល្អ​ចំពោះ​អ្នក និង​កូន ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​ពី​អាហា​រទាំង​៧​ប្រភេទ​ដែល​អាច​ពង្រឹង​ប្រពន្ធ័​ការពាររាងកាយ​អ្នក​ឱ្យ​មាន​ភាពរឹងមាំ ថែម​ទាំង​ល្អ​ចំពោះ​សុខភាព​កូន​ក្នុង​ផ្ទៃ​ទៀតផង​។ តើ​មាន​អាហារ​អ្វី​ខ្លះ​ទៅ​?

គ្រាប់​កៅឡាក់​
នៅពេល​ដែល​អ្នក​ញ៉ាំ​គ្រាប់​កៅឡាក់​នេះ​រួច វា​នឹង​អាច​ធ្វើឱ្យ​ឆ្អឹង​អ្នក​រឹងមាំ ជួយ​បំបាត់​ភាព​នឿយហត់ និង​បង្កើន​ប្រពន្ធ័​ការពាររាងកាយ​របស់​អ្នក ធ្វើ​ឱ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បានល្អ ជាងនេះទៅទៀត វា​អាច​ជួយ​ព្យាបាល​ជំងឺ​ឈឺចង្កេះ​អ្នក​ទៀតផង ម្យ៉ាងទៀត​វា​អាច​ជួយ​បំបាត់​អាការៈ​ហើមរ​បស់​អ្នក ប៉ុន្តែ​អ្នក​មិន​ត្រូវ​ពិសារ​ជាមួយ​សាច់គោ​ទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​ក្អួត​បាន​។​
 
ពុទ្ធ្រា​ក្រហម​
ក្រោយពេល​ដែល​អ្នក​បរិ​ភោគ​ពុទ្ធ្រា​ក្រហម​នេះ​រួច វា​នឹង​ជួយ​ខួរក្បាល​កូន​លូតលាស់​បានល្អ ប៉ូវ​ឈាម និង​បញ្ចុះ​សម្ពាធ​ឈាម ថែម​ទាំង​អាច​ធ្វើឱ្យ​ប្រពន្ធ័​ការពាររាងកាយ​របស់​អ្នក​ម្តាយ​មាន​ភាពរឹងមាំ​។​

ឆៃ​ថាវ​
បន្លែ​មួយ​ប្រភេទ​នេះ​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ចង់​បរិភោគ​អាហារ​ផ្សេងៗ​ក្រោយពេល​ដែល​អ្នក​ពិសារ​រួច ថែម​ទាំង​អាច​ជួយ​ការពារ​ភ្នែក​អ្នក​បាន​ទៀត​ផង ជាងនេះទៅទៀត វា​នឹង​ជួយ​សម្លាប់​មេរោគ ហើយ​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​របស់​អ្នក និង​ជួយ​ការពារ​អ្នក​មិនឱ្យ​មាន​ជំងឺ​ទល់​លាមក ប៉ុន្តែ​អ្នក​មិន​ត្រូវ​ញ៉ាំ​ឆៅ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​ឈឺក្រពះ​បាន​។​

ក្រូចឆ្មារ​
អត្ថប្រយោជន៍​នៃ​ក្រូចឆ្មារ​គឺ​ជួយ​ការពារ​កូន​ក្នុង​ពោះ​របស់​អ្នក​ឱ្យ​មាន​ភាពរឹងមាំ ធ្វើឱ្យ​អ្នក​ស្អាត ថែម​ទាំង​ជួយ​ប៉ូវ​កាលស្យូម ជាតិ​ដែក និង​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​រាងកាយ​។​

សាច់គោ​
នៅពេល​ដែល​អ្នក​បរិភោគ​សាច់គោ​រួច វា​នឹង​ជួយ​ផ្តល់​ជាតិ​ដែក​ទៅដល់​សារពាង្គកាយ​អ្នក ជួយ​បង្កើន​ប្រាជ្ញា​កូន​ក្នុង​ផ្ទៃ ថែម​ទាំង​អាច​ជួយ​ធ្វើឱ្យ​ប្រពន្ធ័​ការពាររាងកាយ​អ្នក​រឹងមាំ​បាន​ទៀត​ផង​។​

ទំពាំងបាយជូ​រ​
នៅក្នុង​ទំពាំងបាយជូរ​មាន​សារធាតុ​ដែល​អាច​ជួយ​បំបាត់​អាការៈ​ហើមរ​បស់​អ្នក ជួយ​ការពារ​មិនឱ្យ​មាន​ជំងឺ​ខ្វះ​ឈាម ជួយ​ទប់ទល់​និង​សម្លាប់​មេរោគ​ផ្សេងៗ ថែម​ទាំង​អាច​ជួយ​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍ល្អ​ទៀតផង​។​

ទឹកដោះគោ​ជូរ​
ក្រោយពេល​ដែល​អ្នក​ផឹក​ទឹកដោះគោ​ជូរ​រួច វា​នឹង​ជួយ​បង្កើន​ប្រពន្ធ័​ការពាររាងកាយ​អ្នក បំបាត់​អាការៈ​ទល់លាមក និង​អាការៈ​ក្អួតចង្អោរ​ជាដើម ប៉ុន្តែ​ពេល​ដែល​អ្នក​ទើបតែ​ផឹក​ដំបូង អ្នក​មិន​ត្រូវ​ផឹក​ច្រើនពេក​ទេ ផឹក​ត្រឹម​២០០​មី​លី​លីត្រ​ទៅ​បាន​ហើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។