គន្លឹះ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន ពេល​ប្រើ​ប្រាស់ Facebook

យើងបានគិតដល់ចំនុចមួយ ដែល​អ្នក​ប្រើ​ប្រាស់​ភាគ​តិច មិន​ចាប់​អារម្មណ៍ នៅ​ពេល​ប្រើ​ប្រាស់ Facebook ។ បើអ្នកប្រើប្រាស់ Facebook ដោយភ្ជាប់ជាមួយ Wi Fi មិនចោទជាបញ្ហានោះទេ តែ​បើ​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធើណេត​ស៊ីម ច្បាស់ជាអាចស៊ីលុយបន្តិចហើយ។

គន្លឹះ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន ពេល​ប្រើ​ប្រាស់ Facebook

យើងនឹងណែនាំមិត្តអ្នកអាន ដែលតែងតែប្រើប្រាស់ Facebook ដោយប្រើអ៊ីនធើណេតស៊ីម ពីគន្លឹះមួយ អាចជួយកាត់បន្ថយការស៊ីលុយ នៅពេលមើលវីដេអូលើនោះ។

1.  អ្នកអាចចូលទៅកាន់ កម្មវិធី Facebook របស់អ្នក រួចត្រង់កន្លែងមានពាក្យ More អូសចុះបន្តិច រួច ចុចចូល Settings

គន្លឹះ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន ពេល​ប្រើ​ប្រាស់ Facebook

2.  រើសយក Account Settings

គន្លឹះ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន ពេល​ប្រើ​ប្រាស់ Facebook

3.  ចុចលើ Videos and Photos

គន្លឹះ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន ពេល​ប្រើ​ប្រាស់ Facebook

4.  ចុចលើ Autoplay

គន្លឹះ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន ពេល​ប្រើ​ប្រាស់ Facebook

5.  អ្នកអាចរើសយក On Mobile Data and Wi-Fi Connections (ដំនើរការវីដេអូដោយស្វ័យ​ប្រវត្តិ​នៅ​ពេលប្រើអ៊ីនធើណេតស៊ីម និង Wi Fi), On Wi Fi Connection Only (ដំនើរការវីដេអូដោយ​ស្វ័យ​ប្រវត្តិនៅពេលប្រើ Wi Fi) និង Never Autoplay videos (មិនឲ្យវីដេអូ ដំនើរការដោយ​ស្វ័យប្រវត្តិ​​រហូត)

6.  សម្រាប់គន្លឹះនេះវិញ អ្នកអាចជ្រើសយក On Wi Fi Connection Only ឬ Never Autoplay videos មួយណាក៏បានដែរ

គន្លឹះ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន ពេល​ប្រើ​ប្រាស់ Facebook

នេះជាគន្លឹះមួយ ដែលអ្នកត្រូវធ្វើតាម ណាមួយ អ្នកអាចបិទវីដេអូដែលដើរដោយស្វ័យប្រវត្តិទាំងនោះ បាន​ទៀតផង។ ដូច្នេះ អ្នកអាចសន្សំសំចៃលុយ ហើយអាចបិទមិនវីដេអូដំនើរការ ដោយខ្លួនឯង​ទៀត​ផង។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

គន្លឹះ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន ពេល​ប្រើ​ប្រាស់ Facebook

  • ដោយ: Hong
  • 2:58 PM, 18 January
  • ប្រភព: iPhonehacks
  • Tag: ចំណេះដឹងទូទៅ