​ធ្លាយរឿង​​ Suarez ​មិន​មែន​ជា​គោលដៅ​ទី​១​របស់​​ Barca មុន​ពេល​ទិញ


​ធ្លាយរឿង​​ Suarez ​មិន​មែន​ជា​គោលដៅ​ទី​១​របស់​​ Barca មុន​ពេល​ទិញ

ខ្សែ​ប្រយុទ្ធ​ Luis Suarez ​មិន​មែន​ជា​គោលដៅ​ទី​១​របស់​ក្លិប​ FC Barcelona ​ទេ​ មុន​ពេល​ទិញ​បាន​ជា​ផ្លូវ​ការ​ ខណៈ​ដែល​គោលដៅ​ទី​១​ពិត​ប្រាកដ​​នា​ពេល​នោះ​គឺ Sergio Aguero ​របស់​ក្លិប​ Manchester City។ នេះ​បើ​តាម​​​អតីត​ប្រធាន​កីឡា​ក្លិប​អ្នក​មាន​បុណ្យ​ Andoni Zubizarreta បង្ហើប​ប្រាប់។

 

​ធ្លាយរឿង​​ Suarez ​មិន​មែន​ជា​គោលដៅ​ទី​១​របស់​​ Barca មុន​ពេល​ទិញ

 

​លោក​ Zubizarreta ​បាន​លើក​ឡើង​ថា Barca ​​ចង់​បាន​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​ Aguero ​ដើម្បី​ចាប់​ដៃ​គូ​ជាមួយ​មិត្ត​រួម​ជាតិ​របស់​គេ Lionel Messi ​និង​តារា​ឆ្នើម​ប្រេស៊ីល​ Neymar មិន​មែន​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Liverpool ឡើយ។

 

“យើង​មាន​ជម្រើស​​ពីរ​បី។ គោលដៅ​ទី​១​របស់​យើង​ពេល​នោះ មិន​មែន​ Suarez ទេ។ យើង​​ព្យាយាម​តាម​ទិញ​ Aguero ​ប៉ុន្តែ​គ្រប់​យ៉ាង​មិន​អាច​ទៅ​រួច។ ក្នុង​ស្ថានភាព​នោះ Suarez ក៏​ក្លាយ​ជា គោលដៅ​តែ​មួយ​គត់​​របស់​យើង​វិញ”។ លោក​ Zubizarreta បញ្ជាក់។

 

Suarez បាន​ផ្ទេរ​ពី​ Liverpool ទៅ​ Barcelona ក្នុង​​តម្លៃ​៧៥​លាន​ផោន កាល​​ខែ​កក្កដា ឆ្នាំ​២០១៤។ កីឡាករ​វ័យ​២៨​ឆ្នាំ ​បង្ហាញ​​ខ្លួន​៤៤​​ប្រកួត​ និង​ស៊ុត​បាន​៣១គ្រាប់​​ ហើយ​​​​ក៏​កំពុង​តែ​ឡើង​ជើង​ខ្លាំង​បច្ចុប្បន្ន​នេះ៕

 

-ចុចអាន៖ Suarez៖ “ខ្ញុំ​ធ្លាប់​គ្មាន​ សូម្បី​អាហារ​ញ៉ាំ​២​ពេល ​តែ​ខ្ញុំ​មិន​បោះ​បង់…”

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ thesun