​អត្ថន័យស្លាក​សញ្ញា​នៃ​​ម៉ាក​រថយន្ត​ដែល​អ្នក​អាច​មិន​ដឹង


​អត្ថន័យស្លាក​សញ្ញា​នៃ​​ម៉ាក​រថយន្ត​ដែល​អ្នក​អាច​មិន​ដឹង

​ស្លាក​សញ្ញា​នៃ​ម៉ាក​ផលិតផល​នានា​តែង​តែ​ដើរ​តួ​យ៉ាង​សំខាន់​ដើម្បី​កំណត់​ពី​អត្តសញ្ញាណ​​ ​ហើយ​ស្លាក​សញ្ញា​ទាំង​អស់​នោះ​ក៏​បាន​បង្កប់​នូវ​អត្ថន័យ​មួយ​ចំនួន​ដែល​បង្ហាញ​ពី​គុណភាព ​និង​គុណ​តម្លៃ​នៃ​ផលិត​ផល​នោះ​។​ ​​ខាង​ក្រោម​​នេះ ​ជា​អត្ថន័យ​របស់​ស្លាក​សញ្ញា​នៃ​ម៉ាក​រថយន្ត​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​មិន​ធ្លាប់​ដឹង​៖​

 

១. Audi ​

ស្លាក​សញ្ញា​មាន​រូប​កង​ប្រទាក់​គ្នា​ចំនួន​ ៤ ដែល​ដំណាង​ឲ្យ​ការ​រួម​បញ្ចូល​គ្នា​នៃ​ក្រុមហ៊ុន​Audi, Horch, DKW, និង Wanderer ​កាល​ពី​ឆ្នាំ​ ១៩៣២។

 

​អត្ថន័យស្លាក​សញ្ញា​នៃ​​ម៉ាក​រថយន្ត​ដែល​អ្នក​អាច​មិន​ដឹង

 

២. BMW ​

ជា​អក្សរ​កាត់​នៃ​ពាក្យ​ Bayerische Motoren Werke AG ​ហើយ​ស្លាក​សញ្ញា​នេះ​គឺ​បាន​មក​ពី​ស្រមោល​នៃ​ស្លាប​កង្ហារ​នៃ​យន្តហោះ​អាល្លឺម៉ង់​ដែល​ប្រើ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ ហើយ​ពណ៌​របស់​វា​គឺ​យក​តាម​ពណ៌​នៃ​ទង់​របស់​រដ្ឋ Bavaria ដែល​ជា​រដ្ឋ​សហព័ន្ធ​របស់​អាល្លឺម៉ង់​។​

 

​អត្ថន័យស្លាក​សញ្ញា​នៃ​​ម៉ាក​រថយន្ត​ដែល​អ្នក​អាច​មិន​ដឹង

 

៣. Lamborghini

ជា​មួយ​ស្លាក​សញ្ញា​រូប​គោបូក​ ​ដែល​ជា​សត្វ​តំណាង​ឲ្យ​តារានិករ Taurus ​របស់​លោក Ferruccio Lamborghini ជា​បិតា​ស្ថាបនិក​ម៉ាក​ ​Lamborghini​ ​ហើយ​គាត់​ជា​មនុស្ស​ចូលចិត្ត​ការ​ប្រកួត​គោ​ជល់​ខ្លាំង​បំផុត​​។

 

​អត្ថន័យស្លាក​សញ្ញា​នៃ​​ម៉ាក​រថយន្ត​ដែល​អ្នក​អាច​មិន​ដឹង

 

៤. Mazda

ស្លាក​សញ្ញា​អក្សរ M ដែល​មាន​រាង​ដូច​ជា​ស្លាប​ដែល​តំណាង​ឲ្យ​ការ​ហោះ​ហើរ​ឆ្ពោះ​ទៅ​អនាគត​។ ជា​មួយ​អក្សរ V នៅ​ចំ​កណ្ដាល​ដែល​តំណាង​ឲ្យ​គំនិត​​ច្នៃ​ប្រឌិត ភាព​រឹងមាំ និង​ភាព​រស់​រវើក​ របស់ Mazda។

 

​អត្ថន័យស្លាក​សញ្ញា​នៃ​​ម៉ាក​រថយន្ត​ដែល​អ្នក​អាច​មិន​ដឹង
 

៥. Mercedes

ស្លាក​សញ្ញា​ដ៏​សាមញ្ញ​ជា​មួយ​នឹង​រាង​ផ្កាយ​មាន​គំនូស​បី​ដែល​សំដៅ​ទៅ​លើ​ការ​គ្រប់គ្រង​ផ្លូវគោក, ផ្លូវ​ទឹក និង ផ្លូវ​អាកាស។

 

​អត្ថន័យស្លាក​សញ្ញា​នៃ​​ម៉ាក​រថយន្ត​ដែល​អ្នក​អាច​មិន​ដឹង

 

៦. TOYOTA

 

ជា​ស្លាក​សញ្ញា​ដែល​តំណាង​ឲ្យ​ភាព​ជឿ​ជាក់​រវាង​អតិថិជន និង​ក្រុមហ៊ុន​។​ ជា​មួយ​រង្វង់​ប្រទាក់​គ្នា​រាង​ពង​ក្រពើ​ទាំង​៣ ដែល​តំណាង​ការ​​ផ្សារភ្ជាប់​​រវាង បេះដូង​​របស់​អតិថិជន, បេះដូង​នៃ​​ផលិតផល និង បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន​​ផ្ដល់​ឲ្យ​​អតិថិជន​។

 

​អត្ថន័យស្លាក​សញ្ញា​នៃ​​ម៉ាក​រថយន្ត​ដែល​អ្នក​អាច​មិន​ដឹង
 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ carthrottle, businessinsider