សមត្ថកិច្ច សង្កាត់បាវិត ចុះពង្រឹងសន្តិ សុខសណ្តាប់ធ្នាប់ ជូនពលរដ្ន នៅមូលដ្នាន

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នេះ កម្លាំងនគរបាល ប៉ុស្តិ៍រដ្នបាលសង្កាត់បាវិត ដឹកនាំដោយ លោកមេប៉ុស្តិ៍ ម៉ៅ ភិនភិរម្យ និងមន្ត្រីក្រោមឱវាទ បានចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅមូលដ្ថានរបស់ខ្លួន។

លោក ម៉ៅ ភិនភិរម្យ នាយប៉ុស្តិ៍រដ្នបាល សង្កាត់បាវិត បានឲ្យដឹងថា កាចុះពង្រឹងសន្តិសុខ សណ្នាប់សាធារណៈ នេះធ្វើទ្បើង ទៅតាមគោលដៅ សំខាន់ៗ ដូចជាផ្ទះសំណាក់ ក្លឹបកម្សាន្ត និងផ្ទះជុលទីប្រជុំជននានា មិនតែប៉ុណ្តោះ កម្លំាងនគរបាលប៉ុស្តិ៍ តែងតែចុះល្បាត ពេលយប់ ដើម្បីលុបបំបាត់ ក្មេងទំនើង អំពើលួចប្លន់ ការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ឲ្យអស់ពីមូលដ្នានស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទំាង ៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

មេប៉ុស្តិ៍បាវិត បានឲ្យដឹងទៀតថា រយៈកាលកន្លងមកនេះ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ នៅសង្កាត់បាវិតមាន ការស្ងប់ស្ងាត់ ក៏ដោយសារមានការដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកស្នងការនគរបាលខេត្ត ថាធ្វើយ៉ាងណាត្រូវកាពារសន្តិសុខ សណ្តាប់ ជូនប្រជាពលរដ្ននិងមានលើកទឹក ដល់ប៉ុស្តិ៍នគរបាលរដ្នបាលណា ដែលមានស្នាដៃ ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នបានល្អប្រសើរផងដែរ ហើយការពង្រឹងសន្តិសុខនេះ គឺធ្វើជាប្រចាំ។

លោកនាយប៉ុស្តិ៍បាវិត ក៏បានសំណូមពរ ដល់ប្រជាពលរដ្ន នៅមូលដ្នានសង្កាត់បាវិតទាំងអស់ ត្រូវចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ទាំងអស់គ្នា គឺដើម្បី ឲ្យមូលដ្នាន របស់បងប្អូនរស់នៅ ដោយសុខសាន្ត ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី៕

សមត្ថកិច្ច សង្កាត់បាវិត ចុះពង្រឹងសន្តិ សុខសណ្តាប់ធ្នាប់ ជូនពលរដ្ន នៅមូលដ្នាន

សមត្ថកិច្ច សង្កាត់បាវិត ចុះពង្រឹងសន្តិ សុខសណ្តាប់ធ្នាប់ ជូនពលរដ្ន នៅមូលដ្នាន

សមត្ថកិច្ច សង្កាត់បាវិត ចុះពង្រឹងសន្តិ សុខសណ្តាប់ធ្នាប់ ជូនពលរដ្ន នៅមូលដ្នាន