អគ្គនាយកដ្ឋានគយ ប្រគល់សិទ្ធឲ្យប្រធាន សាខាគយ អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ ពិនិត្យរាល់សំណើ ការនាំចូលសម្ភារ

ភ្នំពេញ៖អគ្គនាយក នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ បានប្រគល់ សិទ្ធឲ្យ ប្រធានសាខាគយ និងរដ្ឋាករច្រកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ពិនិត្យ និងសម្រេច លើរាល់សំណើ ពាក់ព័ន្ធនឹងការបំពេញបែបបទ សុំនាំចូលនូវសម្ភារ វត្ថុធាតុដើម របស់វិនិយោគិន វិស័យកាត់ដេរ ដែលនាំចូល តាមមាត់ច្រកអាកាសយានដ្ឋាន។

យោងតាមលិខិតនៅថ្ងៃទី១៨ មករា នេះ បានឲ្យដឹងថា ក្រុមហ៊ុនត្រូវដាក់ពាក្យសុំនាំចូល ដោយជំពាក់បែបបទ គយជាផ្លូវការ ដែលចុះហត្ ថលេខាដោយប្រធានក្រុមហ៊ុន ឬអ្នកតំណាងស្របច្បាប់ ដែលមានតម្កល់អត្ត សញ្ញាណច្បាស់លាស់ និងគំរូហត្ថលេខានៅសាខាគយ និងរដ្ឋាករអាកាសយានដ្ឋានអន្ដរជាតិ អមភ្ជាប់ជាមួយនូវ ឯកសារចាំបាច់នានាតាមនីតិវិធីជាធរមាន។

លិខិតខាងលើបន្តថា ត្រូវកក់ប្រាក់ពន្ធ អាករធានាស្មើនឹង ២០ ភាករយនៃតម្លៃ CIF ដែលប្រកាស លើវិកយបត្រ ឬឯកសារភ្ជាប់នានា ដោយវិនិយោគិន។ ត្រូវបំពេញបែបបទគយសងវិញតាមនីតិវិធីគយជាធរមាន យ៉ាងយូរ ៣០ ថ្ងៃក្រោយពេលទទួលទំនិញ។ អនុញ្ញាតឲ្យធ្វើការបង្វិលសងវិញភ្លាមនូវប្រាក់កក់ពន្ធ អាករជូនសាមីក្រុមហ៊ុន បន្ទាប់ពីបានធ្វើនិយ័តកម្មបែបបទរួច។ រៀងរាល់ដំណាច់ខែនីមួយៗត្រូវធ្វើរបាយការណ៍បូកសរុបតាមលំដាប់លំដោយនៃកាលបរិច្ឆេទមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាពីការអនុវត្តនូវការងារ។ ការប្រកាស ការត្រួតពិនិត្យលើឯកសារ ឬត្រួតពិនិត្យរូបវ័ន្ដនានា ត្រូវដំណើរការតាមនីតិវិធីជាធរមាន។ មិនអនុញ្ញាតឲ្យប្រមូលកម្រៃ ក្រៅផ្លូវការពីវិយោគិន ពាក់ព័ន្ធនឹងការអនុវត្តការងារនេះ៕

អគ្គនាយកដ្ឋានគយ ប្រគល់សិទ្ធឲ្យប្រធាន សាខាគយ អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ ពិនិត្យរាល់សំណើ ការនាំចូលសម្ភារ